គឺ​ដើរទៅដើរមក​ ​ក្រឡេក​មើលទៅ​ ​ក្រឡេក​មើល​ផ្សេង​ៗ​ ​បត់​ដៃជើង​ ​និង​លាតដៃ​ជើង​ ​មាន​ភ្នែក​សង្រួម​ ​គួរ​ជាទី​ជ្រះថ្លា​ ​លុះ​ឃើញ​ហើយ​ ​ក៏​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​ឱ​ហ្ន៎​ ​ជន​ទាំងឡាយ​ណា​ ​ជា​អរហន្ត​ក្តី​ ​បាន​ដល់ហើយ​នូវ​អរហត្តមគ្គ​ក្តី​ក្នុង​លោក​ ​ភិក្ខុ​នេះ​ក៏​ប្រហែលជា​ពួក​នៃ​ជន​ទាំងនោះ​ដែរ​ ​បើ​ដូច្នោះ​ ​គួរតែ​អញ​ចូល​ទៅ​រក​ភិក្ខុ​នេះ​ហើយ​សួរ​ថា​ ​ម្នាល​លោក​ដ៏​មាន​អាយុ​ ​លោក​បួស​ចំពោះ​អ្នកណា​ ​ម្យ៉ាងទៀត​ ​អ្នកណា​ជា​គ្រូ​របស់​លោក​ ​ខ្លួន​លោក​នេះឯង​គាប់ចិត្ត​ធម៌​របស់​អ្នកណា​។​ ​លំដាប់នោះ​ ​សារី​បុ​ត្ត​បរិ​ព្វា​ជ​ក​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​កាល​នេះ​ជា​កាលមិនគួរ​ដើម្បី​សួរ​នូវ​ភិក្ខុ​នេះ​ឡើយ​ ​(​ព្រោះ​)​ ​ភិក្ខុ​នេះ​កំពុង​ចូល​ទៅកាន់​ចន្លោះផ្ទះ​ ​ត្រាច់​ទៅ​ដើម្បី​បិណ្ឌបាត​ ​បើ​ដូច្នោះ​ ​គួរតែ​អញ​ទៅតាម​ភិក្ខុ​នេះ​ ​អំ​ពី​ក្រោយ​ៗ​ទៅចុះ​ ​ក៏​ការដែល​ជាប់​តាម​ភិក្ខុ​នេះឯង​ ​គង់​ដឹង​នូវ​មគ្គញ្ញាណ​ដែល​ជន​ទាំងឡាយ​គេ​ត្រូវការ​ដឹង​ ​ឬ​ភិក្ខុ​នេះឯង​ ​ជា​អ្នក​ស្វែងរក​នូវ​ព្រះនិព្វាន​ដែល​ជន​ទាំងឡាយ​គេ​ត្រូវការ​ដឹង​។​ ​ឯ​ព្រះ​អស្ស​ជិ​ដ៏​មាន​អាយុ​ ​ត្រាច់​ទៅ​ដើម្បី​បិណ្ឌបាត​ក្នុង​ក្រុង​រាជគ្រឹះ​ ​ទទួល​បិណ្ឌបាត​ហើយ​ ​ក៏​ត្រឡប់មកវិញ​។​ ​បរិ​ព្វា​ជ​ក​ឈ្មោះ​សារីបុត្ត​ ​ក៏​ចូល​ទៅកាន់​សំណាក់​ព្រះ​អស្ស​ជិ​ដ៏​មាន​អាយុ​ក្នុង​កាលនោះ​ ​លុះ​ចូល​ទៅ​ជិត​ហើយ​ ​ធ្វើ​សេចក្តី​រីករាយ​ជាមួយនឹង​ព្រះ​អស្ស​ជិ​ដ៏​មាន​អាយុ​ ​ហើយ​ពោល​នូវ​ពាក្យជា​ទី​ត្រេកអរ​ ​ជាទី​រលឹក​ ​ល្មម​ឲ្យ​កើត​សេចក្តី​ស្និទ្ធស្នាល​បាន​ ​លុះ​សម្រេច
ថយ | ទំព័រទី ១២១ | បន្ទាប់