ឯង​ ​មិន​តែប៉ុណ្ណោះ​ ​ក៏​ហ៊ោកញ្ជ្រៀវ​នៅក្នុង​រោង​ភត្ត​ទៀតផង​។​ ​មនុស្ស​ទាំងឡាយ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ពួក​សមណៈ​ ​ជា​សក្យ​បុត្ត​ ​មិនសមបើ​នឹង​ស្លៀក​មិន​ស្រួល​ ​ដណ្តប់​មិន​ស្រួល​ ​មិន​បរិបូណ៌​ដោយ​ឫក​មារយាទ​ ​ហើយ​ដើរទៅ​បិណ្ឌបាត​សោះ​ ​កាល​ពួក​មនុស្ស​កំពុង​បរិភោគ​បាយ​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​បង្អោន​បាត្រ​សម្រាប់​សូម​ទៅ​ពីលើ​ភោជន​ក៏​មាន​ ​ទៅ​ពីលើ​ខាទ​នីយៈ​ក៏​មាន​ ​ទៅ​ពីលើ​គ្រឿង​សម្រាប់​លិទ្ធ​ជញ្ជាប់​ក៏​មាន​ ​បង្អោន​បាត្រ​សម្រាប់​សូម​ទៅ​ពីលើ​ទឹក​សម្រាប់​ផឹក​ក៏​មាន​ ​សុំ​សំ​ឡ​ខ្លះ​ ​បាយ​ខ្លះ​ដោយខ្លួនឯង​យក​មក​ឆាន់​ ​មិន​តែប៉ុណ្ណោះ​ ​ក៏​ហ៊ោកញ្ជ្រៀវ​ខ្លាំង​ក្នុង​រោង​ភត្ត​ទៀត​ ​ដូចជា​ពួក​ព្រាហ្មណ៍​ដែល​ហ៊ោកញ្ជ្រៀវ​ក្នុង​កន្លែង​បរិភោគភោជន​របស់​ព្រាហ្មណ៍​។​ ​កាល​មនុស្ស​ទាំងនោះ​ ​កំពុងតែ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​យ៉ាងនេះ​ ​ពួក​ភិក្ខុ​ក៏បាន​ឮ​ច្បាស់​។​ ​ភិក្ខុ​ទាំងឡាយ​ណា​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​ទាំងនោះ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ភិក្ខុ​ទាំងឡាយ​មិនសមបើ​នឹង​ស្លៀក​មិនល្អ​ ​ដណ្តប់​មិនល្អ​ ​មិន​បរិបូណ៌​ដោយ​ឫក​មារយាទ​សោះ​។​ ​វេលា​នោះ​ឯង​ ​ភិក្ខុ​ទាំងនោះ​បាន​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​បេ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បានឮ​ថា​ ​ពួក​ភិក្ខុ​ស្លៀក​មិនល្អ​ ​ដណ្តប់​មិនល្អ​ ​មិន​បរិបូណ៌​ដោយ​ឫក
ថយ | ទំព័រទី ១៨៣ | បន្ទាប់