មារយាទ​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងនោះ​ក្រាបទូល​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​មានជោគ​ ​ទ្រង់​បន្ទោស​។​បេ​។​ ​លុះ​ទ្រង់​បន្ទោស​រួចហើយ​ ​ក៏​ធ្វើ​ធម្មី​កថា​ ​ហើយ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​មាន​អាចារ្យ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឯ​អាចារ្យ​ ​ត្រូវ​តាំងចិត្ត​នឹង​អន្តេវាសិក​ដូចជា​កូន​ ​អន្តេវាសិក​ត្រូវ​តាំងចិត្ត​នឹង​អាចារ្យ​ដូចជា​បិតា​ ​ជន​ទាំងនោះ​ត្រូវ​មាន​សេចក្តី​គោរព​កោតក្រែង​ដល់គ្នា​នឹងគ្នា​ ​មានការ​ចិញ្ចឹមជីវិត​ស្មើគ្នា​យ៉ាងនេះ​ ​ទើបនឹងបាន​សម្រេច​សេចក្តី​ចំរើន​លូតលាស់​ធំ​ទូលាយ​ក្នុង​ធម៌​វិន័យ​នេះ​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ទៅ​នៅ​អាស្រ័យ​នឹង​ភិក្ខុ​ដែល​មាន​វស្សា១០​ ​ឯ​ភិក្ខុ​ដែល​មាន​វស្សា១០គួរឲ្យ​និស្ស័យ​គេ​បាន​។​ ​ម្នាល​ភិ​ក្ខុ​ទំាង​ឡាយ​ ​អន្តេវាសិក​ត្រូវ​យក​អាចារ្យ​ ​(​ជាទី​អាស្រ័យ​)​ ​យ៉ាងនេះ​។​ ​គឺ​អន្តេវាសិក​ត្រូវ​ធ្វើ​ចីពរ​ឆៀង​ស្មា​ម្ខាង​ ​ហើយ​សំពះ​បាទា​ ​រួច​អង្គុយច្រហោង​ ​ផ្គង​អញ្ជលី​ឡើង​ ​ហើយ​ពោល​យ៉ាងនេះ​នឹង​អាចារ្យ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​សូម​លោកម្ចាស់​ជា​អាចារ្យ​របស់ខ្ញុំ​ ​ខ្ញុំ​សូម​អាស្រ័យ​នៅនឹង​លោក​ដ៏​មាន​អាយុ​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​សូម​លោកម្ចាស់​ជា​អាចារ្យ​របស់ខ្ញុំ​ ​ខ្ញុំ​សូម​អាស្រ័យ​នៅនឹង​លោក​ដ៏​មាន​អាយុ​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​សូម​លោកម្ចាស់​ធ្វើជា​អាចារ្យ​របស់ខ្ញុំ​ ​ខ្ញុំ​សូម​អាស្រ័យ​នៅនឹង​លោក​
ថយ | ទំព័រទី ១៨៤ | បន្ទាប់