ទាំងឡាយ​ ​អាចារ្យ​ ​កាល​បណ្តេញ​នូវ​អន្តេវាសិក​ដែល​ប្រកបដោយ​អង្គ៥នេះឯង​ហើយ​ ​នឹង​មានទោស​មិនខាន​ឡើយ​ ​បើ​មិនបាន​បណ្តេញ​ចេញ​ទេ​ ​ក៏​ឥតមាន​ទោស​ឡើយ​។​
 [​៩៦​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​ជា​បុគ្គល​ពាល​ ​មិន​ឆ្លាស​ឲ្យ​និស្ស័យ​ ​(​ដល់​អន្តេវាសិក​)​ ​ដោយអាង​ថា​ ​យើង​មាន​វស្សា១០ហើយ​ ​យើង​មាន​វស្សា១០ហើយ​។​ ​ពួក​អាចារ្យ​ជា​មនុស្ស​ពាល​ ​ពួក​អន្តេវាសិក​ជា​បណ្ឌិត​ក៏​ប្រាកដ​ ​ពួក​អាចារ្យ​ជា​មនុស្ស​មិន​ឆ្លាស​ ​ពួក​អន្តេវាសិក​ជា​មនុស្ស​ឆ្លាស​ក៏​ប្រាកដ​ ​ពួក​អាចារ្យ​ជា​មនុស្ស​ចេះដឹង​តិច​ ​ពួក​អន្តេវាសិក​ជា​មនុស្ស​ចេះដឹង​ច្រើន​ក៏​ប្រាកដ​ ​ពួក​អាចារ្យ​ជា​មនុស្ស​អាប់​ឥត​បញ្ញា​ ​ពួក​អន្តេវាសិក​ជា​មនុស្ស​មាន​បញ្ញា​ក៏​ប្រាកដ​។​ ​ភិក្ខុ​ទាំងឡាយ​ណា​មាន​សេចក្តី​ ​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​ទាំងឡាយ​នោះ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ភិក្ខុ​ទាំងឡាយ​ជា​មនុស្ស​ពាល​ ​មិន​ឆ្លាស​ ​មិនសមបើ​នឹង​ហ៊ាន​ឲ្យ​និស្ស័យ​ ​(​ដល់​អន្តេវាសិក​)​ ​ដោយអាង​ថា​ ​យើង​មាន​វស្សា១០ហើយ​ ​យើង​មាន​វស្សា១០ហើយ​ ​ពួក​អាចារ្យ​ជា​មនុស្ស​ពាល​ ​ពួក​អន្តេវាសិក​ជា​បណ្ឌិត​ក៏​ប្រាកដ​ ​ពួក​អាចារ្យ​មិន​ឆ្លាស​ ​ពួក​អន្តេវាសិក​ឆ្លាស​ក៏​ប្រាកដ​ ​ពួក​អាចារ្យ​ចេះដឹង​តិច​ ​ពួក​អន្តេវាសិក​ចេះដឹង​ច្រើន​ក៏​ប្រាកដ​ ​ពួក​អាចារ្យ​អាប់​ឥត​បញ្ញា​ ​ពួក​អន្តេវាសិក​មាន​បញ្ញា​ក៏​ប្រាកដ​។​ ​វេលា​នោះ​ ​ភិក្ខុ​ទាំងនោះ​បាន​ក្រាបទូល​សេចក្តី​នុ៎ះ​
ថយ | ទំព័រទី ២១១ | បន្ទាប់