ទាំងនោះ​ឡើយ​។​ ​ការដែល​មិន​ចាំបាច់​ឲ្យ​បរិវាស​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះថា​ ​ពួក​ជន​ទាំងនោះ​ជា​កម្ម​វាទី​ ​(​គឺ​ពោល​ថា​កម្ម​មាន​ ​ថា​ផលកម្ម​ក៏​មាន​)​ ​ជា​កិរិយ​វាទី​ ​(​គឺ​ពោល​ថា​ផលបុណ្យ​បាប​កើត​ពី​កិរិយា​ធ្វើ​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​បុគ្គល​ជា​សាកិយ​ដោយ​ជាតិ​ ​ធ្លាប់​ជា​តិរិ្ថយ​ដទៃ​ ​មក​(​សូម​ឧបសម្បទា​)​ ​បុគ្គល​នោះ​ ​លុះ​មក​ហើយ​ ​សង្ឃ​គួរឲ្យ​ឧបសម្បទា​ចុះ​ ​សង្ឃ​កុំ​ចាំបាច់​ឲ្យ​បរិវាស​ដល់​បុគ្គល​នោះ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដ្បិត​តថាគត​ឲ្យ​ការ​បរិហារ​ ​(​សេចក្តី​រក្សា​)​ ​នេះ​ ​ឲ្យ​ផ្សេងគ្នា​ដល់​ពួក​ញាតិ​។​

​ចប់​ ​អញ្ញ​តិ​ត្តិ​យ​បុព្វកថា​។​
​ចប់​ ​ភាណវារៈ​ទី៧​។​


 ​[​១០១​]​ ​សម័យ​នោះ​ ​អាពាធ​ទាំងឡាយ៥យ៉ាង​ ​គឺ​ឃ្លង់​ ​ពក​ ​ស្រែង​ ​រោគរីង​រៃ​ ​និង​ឆ្កួតជ្រូក​ ​កើតមាន​ច្រើន​ ​ក្នុង​ដែន​មគធៈ​។​ ​ពួក​មនុស្ស​ដែល​កើតរោគ​ទាំង៥យ៉ាង​ ​បាន​ចូល​ទៅ​រក​ពេទ្យ​ ​ឈ្មោះ​ជីវក​កោ​មារ​ភ​ត្យ​ ​ហើយ​និយាយ​យ៉ាងនេះ​ថា​ ​បពិត្រ​លោក​អាចារ្យ​ ​សូម​លោក​មេត្តា​ថែរក្សា​ជម្ងឺ​យើង​ទាំងឡាយ​ផង​។​ ​គ្រូពេទ្យ​និយាយប្រាប់​ថា​ ​ម្នាល​អ្នក​ទាំងឡាយ​ ​ខ្ញុំ​មាន​កិច្ច​ច្រើន​ ​មានការ​រវល់​ច្រើនពេក​ ​(​សព្វថ្ងៃ​នេះ​)​ ​ខ្ញុំ​ត្រូវ​ថែរក្សា​ព្រះបាទ​ពិម្ពិសារ​សេនិយ​ជាធំ​ក្នុង​
ថយ | ទំព័រទី ២៣៩ | បន្ទាប់