ដែន​មគធៈ​ផង​ ​ស្រីស្នំ​ផង​ ​ព្រះសង្ឃ​ ​មាន​ព្រះពុទ្ធ​ជា​ប្រធាន​ផង​ ​ខ្ញុំ​មិន​អាច​នឹង​ថែរក្សា​ជម្ងឺ​ ​(​អ្នក​ទាំងឡាយ​)​ ​បានទេ​។​ ​មនុស្ស​ទាំងនោះ​និយាយ​អង្វរ​ថា​ ​បពិត្រ​លោក​អាចារ្យ​ ​សម្បត្តិ​ទាំងអស់​ ​(​របស់​យើង​ៗ​ជូន​)​លោក​ ​ឯ​យើង​ទាំងអស់គ្នា​សោត​ ​ក៏​នៅជា​ខ្ញុំ​លោក​ទៀត​ ​បពិត្រ​លោក​អាចារ្យ​ ​សូម​លោក​មេត្តា​ថែរក្សា​ជម្ងឺ​យើង​ទាំងឡាយ​ផង​។​ ​គ្រូពេទ្យ​និយាយប្រាប់​ថា​ ​ម្នាល​អ្នក​ទាំងឡាយ​ ​ខ្ញុំ​មាន​កិច្ច​ច្រើន​ ​មានការ​រវល់​ច្រើន​ ​(​សព្វថ្ងៃ​នេះ​)​ ​ខ្ញុំ​ត្រូវ​ថែរក្សា​ព្រះបាទ​ពិម្ពិសារ​សេនិយ​ជាធំ​ក្នុង​ដែន​មគធៈ​ផង​ ​ស្រីស្នំ​ផង​ ​ព្រះសង្ឃ​ ​មាន​ព្រះពុទ្ធ​ជា​ប្រធាន​ផង​ ​ខ្ញុំ​មិន​អាច​នឹង​ថែរក្សា​ជម្ងឺ​ ​(​អ្នក​ទាំងឡាយ​)​ ​បានទេ​។​ ​គ្រានោះ​ ​ពួក​មនុស្ស​អម្បាល​នោះ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​ពួក​សមណៈ​ជា​សក្យ​បុត្រ​នេះឯង​ ​មាន​សេចក្តី​សុខ​ជាប្រក្រតី​ ​មាន​សេចក្តី​សុខ​ប្រព្រឹត្តទៅ​ស្មើ​ ​ឆាន់​តែ​ភោជន​ល្អ​ ​សិង​តែ​លើ​ដំណេក​ដែល​ខ្យល់​ចូល​មិនបាន​ ​បើ​ដូច្នោះ​ ​គួរតែ​យើង​ទាំងអស់​បួស​ក្នុង​ពួក​សមណៈ​ ​ជា​សក្យ​បុត្រ​ចុះ​ ​ភិក្ខុ​ទាំងឡាយ​នឹង​បាន​បម្រើ​ផង​ ​ពេទ្យ​ឈ្មោះ​ជីវក​កោ​មារ​ភ​ត្យ​នឹង​បាន​ថែរក្សា​ជម្ងឺ​ផង​ ​ក្នុង​ទីនោះ​មិនខាន​ឡើយ​។​ ​គ្រានោះ​ ​ពួក​មនុស្ស​ទាំងនោះ​ ​ក៏​ចូល​ទៅ​រក​ភិក្ខុ​ទាំងឡាយ​ហើយ​ ​សូម​នូវ​ផ្នួស​។​ ​ភិក្ខុ​ទាំងឡាយ​ ​ឲ្យបព្វជ្ជា​ ​ឧបសម្បទា​មនុស្ស​ទាំងនោះ​។​ ​(​លុះ​ឲ្យបព្វជ្ជា​ ​ឧបសម្បទា​ហើយ​)​ ​ភិក្ខុ​ទាំងឡាយ​ក៏​បម្រើ​ពួក​ភិក្ខុ​ដែល​មាន​ជម្ងឺ​នោះ
ថយ | ទំព័រទី ២៤០ | បន្ទាប់