ត្រៃសរណគមន៍​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​គប្បី​បំបួស​កុលបុត្រ​យ៉ាងនេះ​គឺ​ ​មុនដំបូង​ភិក្ខុ​ត្រូវ​កោរសក់​ ​និង​ពុកមាត់​ឲ្យហើយ​ ​ឲ្យ​ស្លៀកសំពត់​កា​សាយៈ​ទាំងឡាយ​ ​រួច​ពាក់​សំពត់​ឧត្តរាសង្គ​ឆៀង​ស្មា​ម្ខាង​ ​ឲ្យ​សំពះ​បាទា​នៃ​ភិក្ខុ​ទាំងឡាយ​ ​ឲ្យ​អង្គុយច្រហោង​ ​ផ្គង​អញ្ជលី​ឡើង​ ​ហើយ​ត្រូវ​ប្រាប់​កុលបុត្រ​នោះ​ថា​ ​អ្នក​ចូរ​ពោល​យ៉ាងនេះ​ ​គឺ​ត្រូវ​ពោល​ថា​ ​ខ្ញុំ​ព្រះករុណា​ ​សូម​ដល់​នូវ​ព្រះពុទ្ធ​ជាទី​រលឹក​ ​ខ្ញុំ​ព្រះករុណា​ ​សូម​ដល់​នូវ​ព្រះធម៌​ជាទី​រលឹក​ ​ខ្ញុំ​ព្រះករុណា​ ​សូម​ដល់​នូវ​ព្រះសង្ឃ​ជាទី​រលឹក​ ​ខ្ញុំ​ព្រះករុណា​ ​សូម​ដល់​នូវ​ព្រះពុទ្ធ​ជាទី​រលឹក​ ​ជា​គំរប់​ពីរ​ដង​ផង​ ​ខ្ញុំ​ព្រះករុណា​ ​សូម​ដល់​នូវ​ព្រះធម៌​ជាទី​រលឹក​ ​ជា​គំរប់​ពីរ​ដង​ផង​ ​ខ្ញុំ​ព្រះករុណា​ ​សូម​ដល់​នូវ​ព្រះសង្ឃ​ជាទី​រលឹក​ ​ជា​គំរប់​ពីរ​ដង​ផង​ ​ខ្ញុំ​ព្រះករុណា​ ​សូម​ដល់​នូវ​ព្រះពុទ្ធ​ជាទី​រលឹក​ ​ជា​គំរប់​បីដង​ផង​ ​ខ្ញុំ​ព្រះករុណា​ ​សូម​ដល់​នូវ​ព្រះធម៌​ជាទី​រលឹក​ ​ជា​គំរប់​បីដង​ផង​ ​ខ្ញុំ​ព្រះករុណា​ ​សូម​ដល់​នូវ​ព្រះសង្ឃ​ជាទី​រលឹក​ ​ជា​គំរប់​បីដង​ផង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​សាមណេរ​បព្វជ្ជា​ ​ដោយ​ត្រៃសរណគមន៍​នេះ​។​ ​ព្រះ​សារីបុត្រ​ដ៏​មាន​អាយុ​ ​ក៏​បំបួស​រាហុល​កុមារ​ក្នុងខណៈនោះ​ឯង​(​១​)​ ​។​ ​លំដាប់នោះ​ឯង​ ​ព្រះបាទ​សុទ្ធោទន​សក្យរាជ​ ​ទ្រង់​យាង​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក្រាប
​(​១​)​ ​ក្នុង​អដ្ឋកថា​ ​ថា​ ​ព្រះ​មហា​មោគ្គល្លាន​ត្ថេ​រកោ​រស​ក់​ ​និង​ឲ្យ​សំពត់​កា​សាយៈ​ដល់​រាហុល​កុមារ​ ​ព្រះ​សារីបុត្ត​ជា​បព្វជ្ជា​ចារ្យ​។​ ​ព្រះ​មហា​កស្សប​ត្ថេ​រ​ជា​ឱវាទា​ចារ្យ​។​
ថយ | ទំព័រទី ២៧៣ | បន្ទាប់