ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ធ្វើ​នូវ​អាវរណកម្ម​ ​គឺ​កិរិយា​ហាមប្រាម​ ​(​ថា​ ​អ្នក​កុំ​ចូល​មក​ក្នុង​ទីនេះ​)​។​ ​ក៏​សម័យ​នោះ​ឯង​ ​ពួក​ភិក្ខុ​ធ្វើ​នូវ​អាវរណកម្ម​ ​គឺ​កិរិយា​ហាមប្រាម​ដល់​សាមណេរ​ទាំងឡាយ​អស់ទាំង​អារាម​របស់​សង្ឃ​ទាំងមូល​។​ ​សាមណេរ​ទាំងឡាយ​ ​កាលបើ​ចូល​ទៅកាន់​អារាម​មិនបាន​ ​ក៏​ចៀសចេញ​ទៅ​ខ្លះ​ ​សឹក​ចេញទៅ​ខ្លះ​ ​ទៅ​ចូលក្នុង​ពួក​តិរ្ថិយ​ខ្លះ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អារាម​របស់​សង្ឃ​ទាំងមូល​ ​ភិក្ខុ​មិន​គប្បី​ធ្វើ​នូវ​អាវរណកម្ម​ ​គឺ​កិរិយា​ហាមប្រាម​ឡើយ​ ​ភិក្ខុ​ណា​ធ្វើ​ ​ត្រូវអាបត្តិ​ទុក្កដ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សាមណេរ​ធ្លាប់​នៅក្នុង​ទីណា​ ​ឬ​ធ្លាប់​ចូល​ទៅ​ក្នុង​ទីណា​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ធ្វើ​នូវ​អាវរណកម្ម​ ​គឺ​កិរិយា​ហាមប្រាម​ ​តែ​ក្នុង​ទៅ​នោះ​។​ ​ក៏​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​ធ្វើ​នូវ​អាវរណកម្ម​ ​គឺ​កិរិយា​ហាមប្រាម​ចំពោះ​អាហារ​ដែល​បរិភោគ​តាម​ទ្វារ​មាត់​ ​ដល់​សាមណេរ​ទាំងឡាយ​។​ ​មនុស្ស​ទាំងឡាយ​ ​កាល​ធ្វើ​ទឹក​បបរ​ខ្លះ​ ​សង្ឃភត្ត​ខ្លះ​ ​ក៏​និយាយ​ពាក្យ​យ៉ាងនេះ​នឹង​សាមណេរ​ទាំងឡាយ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​លោក​ទាំងឡាយ​ចូរ​មក​ឆាន់​បបរ​ចុះ​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​លោក​ទាំងឡាយ​ចូរ​មក​ឆាន់ចង្ហាន់​ចុះ​។​ ​សាមណេរ​ទាំងឡាយ​ក៏​និយាយ​ពាក្យ​យ៉ាងនេះ​ថា​ ​
ថយ | ទំព័រទី ២៧៩ | បន្ទាប់