ម្នាល​អាវុសោ​ ​យើង​ទាំងឡាយ​ឆាន់​មិនបានទេ​ ​(​ព្រោះ​)​ ​ភិក្ខុ​ទាំងឡាយ​ ​លោក​ធ្វើ​អាវរណកម្ម​ហើយ​។​ ​មនុស្ស​ទាំងឡាយ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​លោកម្ចាស់​ទាំងឡាយ​ ​មិនសមបើ​ធ្វើ​អាវរណកម្ម​ ​ហាមប្រាម​ចំពោះ​អាហារ​ដែល​បរិភោគ​តាម​មុខទ្វារ​ ​ដល់​សាមណេរ​ ​(​ដូច្នេះ​)​សោះ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​រឿង​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​បញ្ញត្ត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​ធ្វើ​នូវ​អាវរណកម្ម​ ​ហាមប្រាម​ចំពោះ​អាហារ​ដែល​បរិភោគ​តាម​មុខទ្វារ​ឡើយ​ ​ភិក្ខុ​ណា​ធ្វើ​ ​ត្រូវអាបត្តិ​ទុក្កដ​។​

​ចប់​ ​រឿង​ទណ្ឌកម្ម​។​


 [​១២២​]​ ​ក៏​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​មិនបាន​ប្រាប់ភិក្ខុ​ទាំងឡាយ​ជា​ឧបជ្ឈាយ៍​ ​ក៏​ធ្វើ​អាវរណកម្ម​ដល់​សាមណេរ​ទាំងឡាយ​។​ ​ឧបជ្ឈាយ៍​ទាំងឡាយ​ស្វែងរក​ ​ដោយ​គិតថា​ ​ពួក​សាមណេរ​របស់​យើង​ទាំងឡាយ​ម្តេច​ក៏​មិនឃើញ​ដូច្នេះ​។​ ​ភិក្ខុ​ទាំងឡាយ​និយាយប្រាប់​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ធ្វើ​អាវរណកម្ម​ហើយ​។​ ​ឧបជ្ឈាយ៍​ទាំងឡាយ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​មិនសមបើ​មិន​ប្រាប់​យើង​ ​ហើយ​ធ្វើ​អាវរណកម្ម​ ​ដល់​ពួក​សាមណេរ​របស់​យើង​ ​(​ដូច្នេះ​)​សោះ​។​ ​
ថយ | ទំព័រទី ២៨០ | បន្ទាប់