មិន​ត្រូវ​បំបួស​មនុស្ស​កំបុត​ទាំង​ត្រចៀក​ ​ទាំង​ច្រមុះ​ ​មិន​ត្រូវ​បំបួស​មនុស្ស​កំបុត​ម្រាមដៃ​ ​មិន​ត្រូវ​បំបួស​មនុស្ស​កំបុត​មេដៃ​ ​ឬ​មេជើង​ ​មិន​ត្រូវ​បំបួស​មនុស្ស​ដាច់​សរសៃ​ធំ​ ​មិន​ត្រូវ​បំបួស​មនុស្ស​មាន​ម្រាមដៃ​ជាប់គ្នា​ ​មិន​ត្រូវ​បំបួស​មនុស្ស​គម​ ​មិន​ត្រូវ​បំបួស​មនុស្ស​តឿ​ ​មិន​ត្រូវ​បំបួស​មនុស្ស​ពកក​ ​មិន​ត្រូវ​បំបួស​មនុស្ស​ដែលគេ​បៀតបៀន​ឲ្យ​មាន​ស្លាកស្នាម​។​ ​មិន​ត្រូវ​បំបួស​មនុស្ស​ដែលគេ​វាយ​ដោយ​រំពាត់​ ​មិន​ត្រូវ​បំបួស​មនុស្ស​ដែល​រាជការ​កត់ឈ្មោះ​ទុក​ ​(​ព្យួរទោស​ទុក​)​ ​មិន​ត្រូវ​បំបួស​មនុស្ស​ជើងស្ទក់​ ​មិន​ត្រូវ​បំបួស​មនុស្ស​មាន​រោគ​អាក្រក់​ ​មិន​ត្រូវ​បំបួស​មនុស្ស​ទ្រុស្ត​បរិសទ្យ​ ​មិន​ត្រូវ​បំបួស​មនុស្ស​ទើបនឹង​ខ្វាក់​ ​មិន​ត្រូវ​បំបួស​មនុស្ស​ក្ងែង​ដៃ​ ​ឬ​ក្ងែង​ជើង​ ​មិន​ត្រូវ​បំបួស​មនុស្ស​ខ្ចក​ ​មិន​ត្រូវ​បំបួស​មនុស្ស​ស្លាប់​កាយ​ម្ខាង​ ​មិន​ត្រូវ​បំបួស​មនុស្ស​ខ្វិន​ ​មិន​ត្រូវ​បំបួស​មនុស្ស​មាន​កម្លាំង​ថយ​ព្រោះ​ជរា​ ​មិន​ត្រូវ​បំបួស​មនុស្ស​ខ្វាក់ពីកំណើត​ ​មិន​ត្រូវ​បំបួស​មនុស្សគ​ ​មិន​ត្រូវ​បំបួស​មនុស្ស​ថ្លង់​ ​មិន​ត្រូវ​បំបួស​មនុស្ស​ទាំង​ខ្វាក់​ទាំង​គ​ ​មិន​ត្រូវ​បំបួស​មនុស្ស​ទាំង​ខ្វាក់​ ​ទាំង​ថ្លង់​ ​មិន​ត្រូវ​បំបួស​មនុស្ស​ទាំង​គ​ ​ទាំង​ថ្លង់​ ​មិន​ត្រូវ​បំបួស​មនុស្ស​ទាំង​ខ្វាក់​ទាំង​គ​ទាំង​ថ្លង់​ ​ភិក្ខុ​ណា​បំបួស​ ​ត្រូវអាបត្តិ​ទុក្កដ​។​

​ចប់​ ​វារៈ​និយាយ​ពី​បុគ្គល​សាមសិប​ពីរ​ចំពូក​ដែល​ភិក្ខុ​មិន​ត្រូវ​បំបួស​។​
​ចប់​ ​ទាយ​ជ្ជ​ភាណវារៈ​ទី៩​។​

ថយ | ទំព័រទី ៣០០ | បន្ទាប់