​ឧបសម្បទា​បេក្ខៈ​ ​ពីរ​នាក់​បាន​(​១​)​។​ ​សម័យ​នោះ​ឯង​ ​មាន​ពួក​ឧបសម្បទា​បេក្ខៈ​របស់​ព្រះ​ថេរៈ​ច្រើន​អង្គ​។​ ​ពួក​ឧបសម្បទា​បេក្ខៈ​ទាំងនោះ​ប្រកែកគ្នា​ថា​ ​ខ្ញុំ​នឹង​(​បំពេញ​)​ឧបសម្បទា​មុន​ ​ខ្ញុំ​នឹង​(​បំពេញ​)​ឧបសម្បទា​មុន​។​ ​ព្រះ​ថេរៈ​ទាំងឡាយ​បាន​និយាយ​យ៉ាងនេះ​ថា​ ​នែ​អាវុសោ​ ​ណ្ហើយ​ ​យើង​នឹង​សូត្រ​អ្នក​ទាំងឡាយ​ក្នុង​អនុស្សាវនា​ជាមួយគ្នា​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ដំណើរ​នោះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​អនុញ្ញាត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​សូត្រ​អនុស្សាវនា​ជាមួយគ្នា​ចំពោះ​ឧបសម្បទា​បេក្ខៈ​ពីរ​ ​ឬ​បី​រូប​បាន​(​២​)​ ​តែ​ការសូត្រ​អនុស្សាវនា​នោះ​ ​បានតែ​ដោយ​ឧបជ្ឈាយ៍​ជាមួយគ្នា​ ​ឧបជ្ឈាយ៍​ផ្សេងគ្នា​មិនបាន​ឡើយ​។​
 [​១៤១​]​ ​សម័យ​នោះ​ឯង​ ​កុមារ​កស្សប​ដ៏​មាន​អាយុ​មាន​ឆ្នាំ២០​ ​ដោយ​រាប់​យក​ឆ្នាំ​តាំងពី​នៅក្នុង​គភ៌​ផង​បាន​ឧបសម្បទា​។​ ​ទើប​កុមារ​កស្សប​ដ៏​មាន​អាយុ​ ​មាន​សេចក្តី​ត្រិះរិះ​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​បញ្ញត្ត​ហើយ​ថា​ ​ភិក្ខុ​មិន​ត្រូវឲ្យ​ឧបសម្បទា​ដល់​បុគ្គល​មាន​អាយុ​មិន​គ្រប់២០ឆ្នាំ​ ​ដូច្នេះ​ ​ក៏​អាត្មាអញ​មាន​ឆ្នាំ២០​ ​រាប់ទាំង​ឆ្នាំ​ដែល​នៅក្នុង​គភ៌​ផង​បាន​ឧបសម្បទា​
​(​១​)​-​ ​(​២​)​ ​(​អដ្ឋកថា​)​ ​គ្រូសូត្រ១រូប​ ​នឹង​សូត្រ​កម្មវាចា​ឲ្យ​ឧបសម្បទា​ដល់​ឧបសម្បទាបេក្ខ​បុគ្គល​ពីរ​រូប​ក្តី​ ​បី​រូប​ក្តី​ ​ដំណាលគ្នា​តែម្តង​បាន​ ​ឥតមាន​ទាស់​ទេ​ ​ម្យ៉ាងទៀត​ ​បើ​គ្រូសូត្រ​ពីរ​រូប​ក្តី​ ​បី​រូប​ក្តី​ ​នឹង​សូត្រ​កម្មវាចា​ឲ្យ​ឧបសម្បទា​ដល់​ឧបសម្បទាបេក្ខ​បុគ្គល​ពីរ​រូប​ក្តី​ ​បី​រូប​ក្តី​ ​ចំពោះ​កូន​សិស្ស​មួយ​ៗ​ ​ជាមួយគ្នា​តែម្តង​ក៏បាន​។​
ថយ | ទំព័រទី ៣០៥ | បន្ទាប់