សឹក​ទៅ​។​ ​អ្នកនោះ​ត្រឡប់​មក​សូម​ឧបសម្បទា​នឹង​ភិក្ខុ​ទាំងឡាយ​ទៀត​។​ ​ត្រូវ​ភិក្ខុ​ទាំងឡាយ​និយាយ​នឹង​អ្នកនោះ​យ៉ាងនេះ​ថា​ ​អ្នក​នឹង​ឃើញ​អាបត្តិ​នោះ​ទេ​។​ ​បើ​អ្នកនោះ​និយាយ​ថា​ ​ខ្ញុំករុណា​នឹង​ឃើញ​អាបត្តិ​នោះ​ ​ត្រូវ​ភិក្ខុ​ទាំងឡាយ​បំបួស​ចុះ​ ​បើ​និយាយ​ថា​ ​ខ្ញុំករុណា​នឹង​មិនឃើញ​អាបត្តិ​នោះ​ទេ​ ​មិន​ត្រូវ​បំបួស​ទេ​។​ ​លុះ​ភិក្ខុ​ទាំងឡាយ​បំបួស​ហើយ​ ​ត្រូវ​សួរ​អ្នកនោះ​ថា​ ​លោក​នឹង​ឃើញ​អាបត្តិ​នោះ​ឬទេ​។​ ​បើ​សាមណេរ​នោះ​និយាយ​ថា​ ​ខ្ញុំករុណា​នឹង​ឃើញ​ ​ត្រូវឲ្យ​ឧបសម្បទា​ចុះ​ ​បើ​និយាយ​ថា​ ​ខ្ញុំករុណា​នឹង​មិនឃើញ​ទេ​ ​មិន​ត្រូវឲ្យ​ឧបសម្បទា​ទេ​។​ ​លុះ​ភិក្ខុ​ទាំងឡាយ​ឲ្យ​ឧបសម្បទា​ហើយ​ ​ត្រូវ​សួរ​ភិក្ខុ​នោះ​ថា​ ​លោក​នឹង​ឃើញ​អាបត្តិ​នោះ​ទេ​។​ ​បើ​ភិក្ខុ​នោះ​និយាយ​ថា​ ​ខ្ញុំករុណា​នឹង​ឃើញ​ ​ភិក្ខុ​ទាំងឡាយ​ត្រូវ​សូត្រ​ឱសារណកម្ម​ចុះ​(​១​)​ ​បើ​និយាយ​ថា​ ​ខ្ញុំករុណា​នឹង​មិនឃើញ​ទេ​ ​មិន​ត្រូវ​សូត្រ​ឱសារណកម្ម​ឡើយ​។​ ​លុះ​ភិក្ខុ​ទាំងឡាយ​សូត្រ​ឱសារណកម្ម​ហើយ​ ​ត្រូវ​សួរ​ភិក្ខុ​នោះ​ថា​ ​ឥឡូវ​លោក​ឃើញ​អាបត្តិ​នោះ​ឬទេ​។​ ​បើ​ភិក្ខុ​នោះ​ឃើញ​ ​ការ​ឃើញ​នេះ​ជាការល្អ​ ​បើ​មិនឃើញ​ទេ​ ​កាលបើ​ភិក្ខុ​ទាំងឡាយ​បាន​សេចក្តី​ព្រមព្រៀង​គ្នា​ ​ត្រូវលើ​ក​វត្ត​ភិក្ខុ​នោះ​ទៀត​ ​កាលបើ​មិនបាន
​(​១​)​ ​គឺ​សង្ឃ​ត្រូវ​សូត្រ​រម្ងាប់​កម្ម​នោះ​ ​លើកលែង​ធ្វើទោស​តទៅ​ ​(​មាន​សេចក្តី​ពិស្តារ​ក្នុង​កម្ម​ក្ខន្ធ​កៈ​)​។​
ថយ | ទំព័រទី ៣២០ | បន្ទាប់