សេចក្តី​ព្រមព្រៀង​គ្នា​ទេ​ ​មិន​មាន​អាបត្តិ​ព្រោះ​បរិភោគ​រួម​ ​នៅ​រួម​ ​(​ដោយ​ភិក្ខុ​នោះ​ឡើយ​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​មាន​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ត្រូវ​សង្ឃ​លើក​វត្ត​ ​ព្រោះ​មិន​ធ្វើ​តប​អាបត្តិ​(​១​)​ ​ហើយ​សឹក​ទៅ​។​ ​អ្នកនោះ​ត្រឡប់​មក​សូម​ឧបសម្បទា​នឹង​ភិក្ខុ​ទាំងឡាយ​ទៀត​។​ ​ត្រូវ​ភិក្ខុ​ទាំងឡាយ​និយាយ​នឹង​អ្នកនោះ​យ៉ាងនេះ​ថា​ ​អ្នក​នឹង​ធ្វើ​តប​អាបត្តិ​នោះ​ឬទេ​។​ ​បើ​អ្នកនោះ​និយាយ​ថា​ ​ខ្ញុំករុណា​នឹង​ធ្វើ​តប​វិញ​ ​ត្រូវ​ភិក្ខុ​ទាំងឡាយ​បំបួស​ចុះ​ ​បើ​និយាយ​ថា​ ​ខ្ញុំករុណា​នឹង​មិន​ធ្វើ​តប​ទេ​ ​មិន​ត្រូវ​បំបួស​ទេ​។​ ​លុះ​ភិក្ខុ​ទាំងឡាយ​បំបួស​ហើយ​ ​ត្រូវ​សួរ​សាមណេរ​នោះ​ថា​ ​អ្នក​នឹង​ធ្វើ​តប​អាបត្តិ​នោះ​ឬទេ​។​ ​បើ​សាមណេរ​នោះ​និយាយ​ថា​ ​ខ្ញុំករុណា​នឹង​ធ្វើ​តប​ ​ត្រូវ​ភិក្ខុ​ទាំងឡាយ​ ​ឲ្យ​ឧបសម្បទា​ចុះ​ ​បើ​និយាយ​ថា​ ​ខ្ញុំករុណា​នឹង​មិន​ធ្វើ​តប​ទេ​ ​មិន​ត្រូវឲ្យ​ឧបសម្បទា​ឡើយ​។​ ​លុះ​ភិក្ខុ​ទាំងឡាយ​ឲ្យ​ឧបសម្បទា​ហើយ​ ​ត្រូវ​សួរ​ភិក្ខុ​នោះ​ថា​ ​លោក​នឹង​ធ្វើ​តប​អាបត្តិ​នោះ​ឬទេ​។​ ​បើ​ភិក្ខុ​នោះ​និយាយ​ថា​ ​ខ្ញុំករុណា​នឹង​ធ្វើ​តប​អាបត្តិ​នោះ​ ​ត្រូវ​សូត្រ​ឱសារណកម្ម​ចុះ​ ​បើ​និយាយ​ថា​ ​ខ្ញុំករុណា​នឹង​មិន​ធ្វើ​តប​ទេ​ ​មិន​ត្រូវឲ្យ​ឱសារណកម្ម​ទេ​។​ ​លុះ​ភិក្ខុ​ទាំងឡាយ
​(​១​)​ ​ត្រូវអាបត្តិ​ហើយ​ ​សម្ងំ​ ​មិន​ចូល​បរិវាស​ ​ឬមិន​សំដែង​។​
ថយ | ទំព័រទី ៣២១ | បន្ទាប់