ឧបសម្បទា​ទេ​។​ ​លុះ​ភិក្ខុ​ទាំងឡាយ​ឲ្យ​ឧបសម្បទា​ហើយ​ ​ត្រូវ​សួរ​ថា​ ​លោក​នឹង​លះបង់​ទិដ្ឋិ​អាក្រក់​នោះ​ទេ​។​ ​បើ​ភិក្ខុ​នោះ​និយាយ​ថា​ ​ខ្ញុំករុណា​នឹង​លះបង់​ ​ត្រូវ​ភិក្ខុ​ទាំងឡាយ​សូត្រ​ឱសារណកម្ម​ចុះ​ ​បើ​និយាយ​ថា​ ​ខ្ញុំករុណា​នឹង​មិន​លះបង់​ទេ​ ​មិន​ត្រូវ​សូត្រ​ឱសារណកម្ម​ទេ​។​ ​លុះ​ភិក្ខុ​ទាំងឡាយ​សូត្រ​ឱសារណកម្ម​ហើយ​ ​ត្រូវ​និយាយ​នឹង​ភិក្ខុ​នោះ​ថា​ ​ចូរ​លោក​លះបង់​ទិដ្ឋិ​អាក្រក់​នោះ​ទៅ​។​ ​បើ​ភិក្ខុ​នោះ​លះបង់​ ​ការ​លះបង់​នេះ​ជាការល្អ​ ​បើ​មិន​លះបង់​ទេ​ ​កាលបើ​ភិក្ខុ​ទាំងឡាយ​បាន​សេចក្តី​ព្រមព្រៀង​គ្នា​ ​ត្រូវលើ​ក​វត្ត​ភិក្ខុ​នោះ​ទៀត​ ​បើ​មិនបាន​សេចក្តី​ព្រមព្រៀង​គ្នា​ទេ​ ​មិន​ត្រូវអាបត្តិ​ព្រោះ​បរិភោគ​រួម​ ​ព្រោះ​នៅ​រួម​ទេ​។​ ​

​ចប់​ ​មហា​ខន្ធកៈ​ទី១​។

ថយ | ទំព័រទី ៣២៣ | បន្ទាប់