[​១៤៦​]​ ​កាលបើ​ព្រះ​វិន័យ​មានប្រយោជន៍​ធំ​ ​នាំមក​នូវ​សេចក្តី​សុខ​ដល់​ភិក្ខុ​មាន​សីល​ជាទីស្រឡាញ់​ទាំងឡាយ​ ​ជាស​ភាវ​ទ្រទ្រង់​ទុក​នូវ​សាសនា​ផង​ ​ជាទី​គោចរ​របស់​ព្រះ​ជិនស្រី​ ​ជា​សព្វញ្ញូ​ផង​ ​មិនមែន​ជា​វិស័យ​នៃ​បុគ្គល​ដទៃ​ ​ជាទី​ក្សេមក្សាន្ត​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​បញ្ញត្ត​ហើយ​ ​ដោយ​ប្រពៃ​ ​ដើម្បី​សង្កត់សង្កិន​នូវ​ពួក​ភិក្ខុ​ដែល​មាន​សេចក្តី​ប្រាថ្នា​លាមក​ផង​ ​ដើម្បី​ដម្កល់​ដម្កើ​ងនូវ​ពួក​ភិក្ខុ​ដែល​មាន​សេចក្តី​ខ្មាស​ផង​ ​ដោយ​ឥត​សង្ស័យ​ ​អ្នកប្រាជ្ញ​ដែល​មាន​ប្រក្រតី​ធ្វើ​នូវ​ប្រយោជន៍​ដ៏​សមគួរ​ ​តែង​ប្រតិបត្តិ​ដោយ​ឧបាយ​ ​ក្នុង​ខន្ធក​វិន័យ​ផង​ ​ក្នុង​បរិវា​រៈ​ផង​ ​ព្រមទាំង​មាតិកា​។​ ​បុគ្គល​ណា​មិន​ស្គាល់​គោ​ ​បុគ្គល​នោះ​នឹង​រក្សា​ហ្វូងគោ​ដូចម្តេច​បាន​ ​យ៉ាងណាមិញ​ ​ភិក្ខុ​ណា​
ថយ | ទំព័រទី ៣២៤ | បន្ទាប់