​មិន​ស្គាល់​សីល​ ​ភិក្ខុ​នោះ​នឹង​រក្សា​សេចក្តី​សង្រួម​ក្នុង​សីល​ដូចម្តេច​បាន​ ​យ៉ាងនោះ​ដែរ​។​ ​បើទុកជា​ព្រះ​សូត្រ​ ​និង​ព្រះអភិធម្ម​សាបសូន្យ​អស់ទៅហើយ​ ​តែបើ​ព្រះ​វិន័យ​មិនទាន់​វិនាស​នៅឡើយ​ទេ​ ​ព្រះ​សាសនា​ឈ្មោះថា​ ​ឋិតឋេរ​តទៅទៀត​បាន​។​ ​ព្រោះ​ហេតុ​នៃ​ការ​សង្គាយនា​នោះ​ ​ខ្ញុំ​នឹង​ពោល​នូវ​ឧទ្ទាន​តាមលំដាប់​ដោយសមគួរ​តាម​ប្រាជ្ញា​ ​ចូរ​លោក​ទាំងឡាយ​ចាំ​ស្តាប់​ខ្ញុំ​ជា​អ្នកពោល​។​ ​វត្ថុ​ផង​ ​និទាន​ផង​ ​ន័យ​នៃ​អាបត្តិ​ទាំងឡាយ​ផង​ ​បេយ្យាលៈ​ផង​ ​វត្ថុជា​ដើម​នោះ​ ​ខ្ញុំ​លំបាក​នឹង​ធ្វើឲ្យ​អស់​សព្វគ្រប់​ ​ចូរ​លោក​ទាំងឡាយ​ ​ជ្រាប​ច្បាស់​នូវ​វត្ថុជា​ដើម​នោះ​ ​តាមន័យ​ ​(​នៃ​ឧទ្ទាន​គាថា​ដែល​ខ្ញុំ​ពោល​ដោយសង្ខេប​តទៅ​នេះ​ចុះ​)​។​ ​រឿង​ព្រះសម្ពុទ្ធ​ទ្រង់​គង់​ក្រោម​ពោធិព្រឹក្ស១​ ​រឿង​ទ្រង់​គង់​ក្រោម​រាជាយតន​ព្រឹក្ស១​ ​រឿង​ទ្រង់​ត្រឡប់​មកកាន់​អជ​បាល​និគ្រោធ​វិញ​ ​ហើយ​ទ្រង់​ពុទ្ធ​បរិវិតក្ក១​ ​រឿង​សហ​ម្ប​តិ​ព្រហ្ម១​ ​
ថយ | ទំព័រទី ៣២៥ | បន្ទាប់