ត្រឹម​អាវាស​មួយ​ ​ឬ​ផែនដី​ទាំងអស់​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​មាន​បន្ទូល​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អាវាស​មួយ​មានកំណត់​ត្រឹមណា​ ​តថាគត​អនុញ្ញាត​សេចក្តី​ព្រមព្រៀង​គ្នា​មានកំណត់​ត្រឹម​នុ៎ះឯង​។​
 [​១៥៣​]​ ​ក៏​សម័យ​នោះ​ឯង​ ​ព្រះ​មហា​ក​ប្បិ​នដ៏​មាន​អាយុ​ ​នៅក្នុង​មទ្ទ​កុ​ច្ឆិ​មិគទាយ​វន​ ​ក្បែរ​ក្រុង​រាជគ្រឹះ​។​ ​លំដាប់នោះ​ឯង​ ​ព្រះ​មហា​ក​ប្បិ​នដ៏​មាន​អាយុ​សម្ងំ​នៅក្នុង​ទីស្ងាត់​ ​ក៏​កើត​សេចក្តី​ត្រិះរិះ​ឡើង​ក្នុងចិត្ត​យ៉ាងនេះ​ថា​ ​អាត្មាអញ​គួរ​ទៅកាន់​ឧបោសថ​ឬ​ ​ៗ​មិន​គួរ​ទៅ​ទេ​ ​អាត្មាអញ​គួរ​ទៅ​ធ្វើ​សង្ឃកម្ម​ឬ​ ​ៗ​មិន​គួរ​ទៅ​ទេ​ ​ព្រោះថា​ ​អាត្មាអញ​បរិសុទ្ធ​ដោយ​សេចក្តី​បរិសុទ្ធ​យ៉ាង​បំផុត​ហើយ​។​ ​គ្រានោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ជ្រាប​ការ​ត្រិះរិះ​ក្នុងចិត្ត​របស់​ព្រះ​មហា​ក​ប្បិ​នដ៏​មាន​អាយុ​ ​ដោយ​ព្រះហឫទ័យ​ ​ហើយ​ទ្រង់​បាត់​អំពី​ភ្នំ​គិជ្ឈកូដ​ ​មក​ប្រាកដ​ក្នុង​ទី​ចំពោះមុខ​ព្រះ​មហា​ក​ប្បិ​នដ៏​មាន​អាយុ​ ​ក្នុង​មទ្ទ​កុ​ច្ឆិ​មិគទាយ​វន​ ​(​រហ័ស​)​ ​ឧបមាដូចជា​បុរស​មាន​កំឡាំង​លាដៃ​ដែល​បត់​ចូល​ ​ឬបត់​ចូល​នូវ​ដៃ​ដែល​លា​ចេញ​យ៉ាងនោះ​ឯង​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​គង់​លើ​អាសនៈ​ដែលគេ​តែងតាំង​ហើយ​។​ ​ព្រះ​មហា​ក​ប្បិ​នដ៏​មាន​អាយុ​ ​ក៏​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​គង់​ក្នុង​ទី​គួរ​មួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​មាន​ព្រះបន្ទូល​នេះ​នឹង​ព្រះ​មហា​ក​ប្បិ​នដ៏​មាន​អាយុ​ ​ដែល​គង់នៅ
ថយ | ទំព័រទី ៣៤៦ | បន្ទាប់