ហើយ​ ​ត្រូវឲ្យ​សង្ឃ​ជ្រាប​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​និ​មិត្រ​ទាំងឡាយ​ដែល​សង្ឃ​កំណត់​ហើយ​ ​ដោយ​ជុំវិញ​ ​មានកំណត់​ត្រឹមណា​ ​បើ​សម្មតិកម្ម​មានកាល​គួរ​ដល់​សង្ឃ​ហើយ​ ​គួរ​សង្ឃ​សន្មត​សីមា​ឲ្យ​ជាទី​មាន​សំវាស​ស្មើគ្នា​ ​មាន​ឧបោសថ​ជាមួយគ្នា​ ​ដោយ​និ​មិត្រ​ទាំងឡាយ​នេះ​ ​កំណត់​ត្រឹមនោះ​។​ ​នេះ​ជាញ​ត្តិ​។​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​និ​មិត្រ​ទាំងឡាយ​ ​ដែល​សង្ឃ​កំណត់​ហើយ​ ​ដោយ​ជុំវិញ​ ​មានកំណត់​ត្រឹមណា​ ​ឥឡូវ​សង្ឃ​សន្មត​សីមា​ ​ឲ្យ​ជាទី​មាន​សំវាស​ស្មើគ្នា​ ​មាន​ឧបោសថ​ជាមួយគ្នា​ ​ដោយ​និ​មិត្រ​ទាំងឡាយ​នេះ​ ​មានកំណត់​ត្រឹមនោះ​។​ ​សេចក្តី​សន្មតិ​សីមា​ ​ឲ្យ​ជាទី​មាន​សំវាស​ស្មើគ្នា​ ​មាន​ឧបោសថ​ជាមួយគ្នា​ ​ដោយ​និ​មិត្រ​ទាំងឡាយ​នេះ​ ​គាប់ចិត្ត​ដល់​លោកម្ចាស់​អង្គ​ណា​ ​លោកម្ចាស់​អង្គ​នោះ​ត្រូវ​ស្ងៀម​ ​មិន​គាប់ចិត្ត​ដល់​លោកម្ចាស់​អង្គ​ណា​ ​លោកម្ចាស់​អង្គ​នោះ​ត្រូវ​និយាយឡើង​។​ ​សីមា​មាន​សំវាស​ស្មើគ្នា​ ​មាន​ឧបោសថ​ជាមួយគ្នា​ ​សង្ឃ​បាន​សន្មត​ដោយ​និ​មិត្រ​ទាំងឡាយ​នេះ​ហើយ​។​ ​ការ​សន្មតិ​សីមា​នោះ​ ​គាប់ចិត្ត​ដល់​សង្ឃ​ ​ហេតុ​នោះ​ ​ទើប​សង្ឃ​ស្ងៀម​។​ ​ខ្ញុំ​សូម​ចាំទុក​នូវ​ដំណើរ​នេះ​ ​ដោយ​អាការ​ស្ងៀម​នៅ​យ៉ាងនេះ​។​
ថយ | ទំព័រទី ៣៤៩ | បន្ទាប់