​[​១៥៤​]​ ​គ្រានោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​បញ្ញត្ត​ថា​ ​អាវាស​មួយ​មានកំណត់​ត្រឹមណា​ ​សេចក្តី​ព្រមព្រៀង​មានកំណត់​ត្រឹម​នុ៎ះ​។​ ​ចុះ​អាវាស​មួយ​នោះ​ ​តើមាន​កំណត់​ដូចម្តេច​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​អនុញ្ញាត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​សន្មត​សីមា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក៏​ឯសី​មា​នោះ​ ​ត្រូវ​ភិក្ខុ​សន្មត​យ៉ាងនេះ​។​ ​ដើមដំបូង​ ​ត្រូវ​ភិក្ខុ​កំណត់​ ​(​សំដែង​)​ ​និ​មិត្រ​ទាំងឡាយ​ ​គឺ​កំណត់​ភ្នំ​ជា​និ​មិត្រ​(​១​)​ ​ថ្ម​ជា​និ​មិត្រ​ ​ព្រៃ​ជា​និ​មិត្រ​ ​ដើមឈើ​ជា​និ​មិត្រ​ ​ផ្លូវ​ជា​និ​មិត្រ​ ​ដម្បូ​កជា​និ​មិត្រ​ ​ស្ទឹង​ជា​និ​មិត្រ​ ​ទឹកជា​និ​មិត្រ​ ​លុះ​ភិក្ខុ​ឆ្លាស​ ​ប្រតិពល​កំណត់​និ​មិត្រ​ទាំងឡាយ​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​ភ្នំ​មាន៣យ៉ាង​ ​គឺ​ភ្នំ​ថ្ម​សុទ្ធ១​ ​ភ្នំដី​សុទ្ធ១​ ​ភ្នំ​ថ្ម​លាយ​ដី១​ ​កំណត់​ប៉ុន​ដំរី​ឡើង​ទៅ​។​ ​និ​មិត្រ​ថ្ម​នោះ​ ​កំណត់​ប៉ុន​គោ​ធំ​ ​ក្របី​ធំ​ជា​យ៉ាង​ធំ​ ​យ៉ាង​តូច​កំណត់​ប៉ុន​ដុំ​ស្ករអំពៅ​ ​មាន​ទម្ងន់៣២បល​ ​(​ប្រហែល​ទម្ងន់​គ្រាប់ស្រូវ៥១២០០គ្រាប់​)​។​ ​និ​មិត្រ​ព្រៃ​នោះ​ ​គឺ​វៀរ​ព្រៃឈើ​មាន​ខ្លឹម​ខាងក្រៅ​ ​មាន​ដូង​ ​ត្នោត​ ​ស្លា​ជាដើម​ចេញ​ ​ក្រៅអំពី​នោះ​ ​គួរ​ទាំងអស់​។​ ​និ​មិត្រ​ដើមឈើ​នោះ​ ​បាន​ដល់​ដើមឈើ​មាន​ខ្លឹម​ ​មាន​ដើម​រាំងភ្នំ​ជាដើម​។​ ​និ​មិត្រ​ផ្លូវ​នោះ​ ​សំដៅយក​ផ្លូវ​ដើរ​ជើង​ ​ផ្លូវ​រទេះ​។​ ​និ​មិត្រ​ដម្បូ​ក​នោះ​ ​កំណត់​កំពស់៨ធ្នាប់​ ​មាន​ទំហំ​ប៉ុន​ស្នែងគោ​ឡើង​ទៅ​។​ ​និ​មិត្រ​ស្ទឹង​នោះ​ ​គឺ​សំដៅយក​ស្ទឹង​ដែល​មាន​ខ្សែទឹក​មិន​ដាច់​គ្រប់៤ខែ​ ​ក្នុង​រដូវភ្លៀង​ ​កាល​ភិក្ខុនី​ស្លៀកដណ្តប់​បិទបាំង​បរិមណ្ឌល៣​ ​ចុះ​ឆ្លង​ទៅ​ ​ល្មម​ទទឹក​ស្បង់​ ​នេះ​ជា​កំណត់​យ៉ាង​រាក់​បំផុត​។​ ​និ​មិត្រ​ទឹក​នោះ​ ​សំដៅយក​ទឹក​មិន​ហូរ​ ​ដូចជា​ទឹកដក់​នៅក្នុង​កន្លែង​ជ្រូក​ឈ្មុះ​ក្តី​ ​បឹង​សម្រាប់​ក្មេង​អ្នកស្រុក​លេង​ក្តី​ ​រណ្តៅ​ដែលគេ​ជីក​ ​ហើយ​ចាក់ទឹក​ឲ្យ​ពេញ​ក្តី​ ​រហូតដល់​អណ្តូង​ ​ស្រះ​បោក្ខរណី​ជាដើម​។​
ថយ | ទំព័រទី ៣៤៨ | បន្ទាប់