ចូរ​សង្ឃ​ធ្វើ​ឧបោសថ​ក្នុង​អាវាស​យើង​វិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រូវ​ភិក្ខុ​ទាំងឡាយ​ទាំងអស់​នោះ​ប្រជុំ​ធ្វើ​ឧបោសថ​ជាមួយគ្នា​ ​តែថា​ភិក្ខុ​ជា​ថេរៈ​នៅក្នុង​ទីណា​ ​ត្រូវ​សង្ឃ​ប្រជុំ​គ្នា​ធ្វើ​ឧបោសថ​ក្នុង​ទីនោះ​ ​មិន​ត្រូវ​សង្ឃ​ធ្វើ​ឧបោសថ​ជាពួក​ឡើយ​ ​ភិក្ខុ​ណា​ធ្វើ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​
 [​១៦២​]​ ​សម័យ​នោះ​ឯង​ ​ព្រះ​មហាកស្សប​ដ៏​មាន​អាយុ​ចេញពី​ស្រុក​ឈ្មោះ​អន្ធ​ក​វិន្ទ​ ​មកកាន់​ឧបោសថ​ក្នុង​ក្រុង​រាជគ្រឹះ​ ​ឆ្លងស្ទឹង​ពាក់កណ្តាល​ផ្លូវ​ ​ត្រូវ​ទឹកកួច​ទៅ​បន្តិច​ ​ចីវរ​ទាំងឡាយ​របស់​លោក​ក៏​ទទឹក​អស់​។​ ​ភិក្ខុ​ទាំងឡាយ​បាន​និយាយ​ពាក្យ​នេះ​នឹង​ព្រះ​មហាកស្សប​ដ៏​មាន​អាយុ​ថា​ ​នែ​អាវុសោ​ ​ហេតុអ្វី​ក៏​ចីវរ​របស់​អ្នក​ទទឹក​អស់​។​ ​ព្រះ​មហាកស្សប​និយាយ​ថា​ ​ម្នាល​អាវុសោ​ ​ខ្ញុំ​ចេញពី​ស្រុក​ឈ្មោះ​អន្ធ​ក​វិន្ទ​ ​មកកាន់​ឧបោសថ​ក្នុង​ក្រុង​រាជគ្រឹះ​នេះ​ ​ឆ្លងស្ទឹង​ពាក់កណ្តាល​ផ្លូវ​ ​ត្រូវ​ទឹកកួច​ទៅ​បន្តិច​ ​ហេតុ​នោះ​ចីវរ​ទាំងឡាយ​របស់ខ្ញុំ​ទទឹក​អស់​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​មាន​បន្ទូល​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សីមា​ណា​មាន​សំវាស​ស្មើគ្នា​ ​មាន​ឧបោសថ​ជាមួយគ្នា​ ​ដែល​សង្ឃ​សន្មត​ហើយ​
ថយ | ទំព័រទី ៣៥៦ | បន្ទាប់