ចូរ​សង្ឃ​សន្មត​សីមា​នោះ​ឲ្យ​ជា​តិ​ចីវរា​វិប្បវាស​សីមា​ចុះ​(​១​)​ ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក៏​ឯសី​មា​ ​ត្រូវ​សង្ឃ​សន្មត​យ៉ាងនេះ​។​ ​ត្រូវ​ភិក្ខុ​ដែល​ឆ្លាស​ ​ប្រតិពល​ ​ឲ្យ​សង្ឃ​ជ្រាប​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​សីមា​ណា​ដែល​សង្ឃ​សន្មត​ហើយ​ ​ឲ្យ​មាន​សំវាស​ស្មើគ្នា​ ​មាន​ឧបោសថ​ជាមួយគ្នា​ ​បើ​សម្មតិកម្ម​មានកាល​គួរ​ដល់​សង្ឃ​ហើយ​ ​គួរ​សង្ឃ​សន្មត​សីមា​នោះ​ឲ្យ​ជា​តិ​ចីវរា​វិ​ប្ប​សសី​មា​។​ ​នេះ​ជាញ​ត្តិ​។​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​សីមា​ឯណា​ដែល​សង្ឃ​សន្មត​ឲ្យ​មាន​សំវាស​ស្មើគ្នា​ ​មាន​ឧបោសថ​ជាមួយគ្នា​ ​ឥឡូវ​សង្ឃ​សន្មត​សីមា​នោះ​ ​ឲ្យ​ជា​តិ​ចីវរា​វិប្បវាស​សីមា​។​ ​ការ​សន្មតិ​សីមា​នេះ​ ​ឲ្យ​ជា​តិ​ចីវរា​វិប្បវាស​សីមា​ ​គាប់ចិត្ត​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​គួរ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​ស្ងៀម​ ​មិន​គាប់ចិត្ត​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​គួរ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​និយាយឡើង​។​ ​សង្ឃ​សន្មត​សីមា​នោះ​ ​ឲ្យ​ជា​តិ​ចីវរា​វិប្បវាស​សីមា​ហើយ​ ​ការ​សន្មតិ​នោះ​ ​គាប់ចិត្ត​ដល់​សង្ឃ​ ​ហេតុ​នោះ​ទើប​សង្ឃ​ស្ងៀម​។​ ​ខ្ញុំ​សូម​ចាំទុក​នូវ​ដំណើរ​នេះ​ ​ដោយ​អាការ​ស្ងៀម​នៅ​យ៉ាងនេះ​។​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​ដឹង​ថា​ ​ការ​សន្មតិ​នូវ​តិ​ចីវរា​វិប្បវាស​សីមា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​អនុញ្ញាត​ហើយ​
​(​១​)​ ​ភិក្ខុ​នៅក្នុង​ខេត្ត​សីមា​បែបនេះ​ ​ទុកជា​នៅ​ប្រាសចាក​ត្រៃចីវរ​ ​ក៏​មិន​ត្រូវអាបត្តិ​ ​ព្រោះ​ប្រាសចាក​ត្រៃចីវរ​។​
ថយ | ទំព័រទី ៣៥៧ | បន្ទាប់