[​១៦៥​]​ ​ក៏​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ទំ​លាយ​(​១​)​ ​សីមា​ដោយ​សីមា​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​មាន​បន្ទូល​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សីមា​ដែល​ភិក្ខុ​ទាំងឡាយ​ណា​សន្មត​មុន​ហើយ​ ​កម្ម​នោះ​របស់​ភិក្ខុ​ទាំងឡាយ​នោះ​ ​ប្រកបដោយ​ធម៌​មិន​កម្រើក​ ​គួរ​តាំងនៅ​បាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សីមា​ដែល​ភិក្ខុ​ទាំងឡាយ​ណា​សន្មត​ជា​ខាងក្រោយ​ ​កម្ម​នោះ​របស់​ភិក្ខុ​ទាំងឡាយ​នោះ​ ​មិន​ប្រកបដោយ​ធម៌​ ​ជា​កម្ម​កម្រើក​ ​មិន​គួរ​តាំងនៅ​បាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​ទំ​លាយ​សីមា​(​២​)​ ​ដោយ​សីមា​ទេ​ ​ភិក្ខុ​ណា​ទំ​លាយ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ក៏​សម័យ​នោះ​ឯង​ ​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ទាំងឡាយ​គ្រប​សង្កត់​សីមា​ដោយ​សីមា​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​មាន​បន្ទូល​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សីមា​ដែល​ភិក្ខុ​ទាំងឡាយ​ណា​សន្មត​មុន​ហើយ​ ​កម្ម​នោះ​របស់​ភិក្ខុ​ទាំងឡាយ​នោះ​
​(​១​)​-​ ​(​២​)​ ​អដ្ឋកថា​ ​ថា​ ​ភិក្ខុ​ទំ​លាយ​ពទ្ធសីមា​ភិក្ខុ​ដទៃ​ដោយ​សីមា​របស់​ខ្លួន​ ​គឺ​ប្រៀប​ដូចជា​កន្លែង១មាន​ដើមឈើ២ដើម​ ​មាន​មែក​គង​ពាក់​លើ​គ្នា​ ​ដើម​ស្វាយ​នៅ​ទិសខាងកើត​ ​ដើម​ព្រីង​នៅ​ទិសខាងលិច​។​ ​ភិក្ខុ១ពួក​ ​ចងសីមា​ ​យក​ដើម​ព្រីង​ជា​និមិត្តសីមា​របស់​ខ្លួន​ ​នៅ​ទិសខាងលិច​។​ ​ភិក្ខុ១ពួក​ទៀត​ ​ចងសីមា​យក​ដើម​ស្វាយ​ជា​និមិត្ត​របស់​ខ្លួន​នៅ​ទិសខាងកើត​។​ ​ការ​ចងសីមា​យ៉ាងនេះ​ ​ហៅថា​ ​ទំ​លាយ​ ​ឬ​រំលាយ​ពទ្ធសីមា​ភិក្ខុ​ដទៃ​ដោយ​សីមា​របស់​ខ្លួន​។​
ថយ | ទំព័រទី ៣៦៣ | បន្ទាប់