ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​មាន​បន្ទូល​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ប្រកាស​សេចក្តី​យល់ឃើញ​ក៏បាន​។​ ​ភិក្ខុ​ទាំងឡាយ​ប្រកាស​សេចក្តី​យល់ឃើញ​ក្នុង​សំណាក់​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ទាំងឡាយ​នោះ​ឯង​។​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ទាំងឡាយ​ ​បាន​សេចក្តី​គំនុំ​ ​បាន​សេចក្តី​មិន​សប្បាយចិត្ត​ ​ក៏​គម្រាម​ដោយ​ប្រុងនឹង​សម្លាប់​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​អនុញ្ញាត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ៤​ ​ឬ៥រូប​ ​ហាមឃាត់​ ​ឲ្យ​ភិក្ខុ២​ ​ឬ៣រូប​ ​ប្រកាស​សេចក្តី​យល់ឃើញ​ ​ឲ្យ​ភិក្ខុ១រូប​ ​អធិដ្ឋាន​ ​(​តាំងចិត្ត​)​ថា​ ​កម្ម​នោះ​មិន​គាប់ចិត្ត​ដល់​អញ​ទេ​។​
 [​១៧២​]​ ​ក៏​សម័យ​នោះ​ឯង​ ​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ទាំងឡាយ​ ​កាល​សំដែង​នូវ​បាតិមោក្ខ​ ​ក្នុង​កណ្តាល​សង្ឃ​ ​ក៏​ក្លែង​ ​ធ្វើ​មិន​ឲ្យ​ឮ​ច្បាស់​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​បញ្ញត្ត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​អ្នក​សំដែង​នូវ​បាតិមោក្ខ​ ​មិន​ត្រូវ​ក្លែង​ ​មិន​ឲ្យ​ឮ​ច្បាស់​ទេ​ ​ភិក្ខុ​ណា​មិន​ឲ្យ​ឮ​ច្បាស់​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ក៏​សម័យ​នោះ​ឯង​ ​ឧទាយិ​ដ៏​មាន​អាយុ​ ​ជា​អ្នក​សំដែង​បាតិមោក្ខ​ដល់​សង្ឃ​ ​មាន​សំឡេង​ដូច​ក្អែក​។​ ​ទើប​ឧទាយិ​ដ៏​មាន​អាយុ​មាន​សេចក្តី​គិត​ដូច្នេះ​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​បញ្ញត្ត​ហើយ​ថា​ ​ត្រូវ​ភិក្ខុ​អ្នក​សំដែង​នូវ​បាតិមោក្ខ​ ​ធ្វើ​សំឡេង​ឲ្យ​ឮ​
ថយ | ទំព័រទី ៣៧៤ | បន្ទាប់