ច្បាស់​ ​ឯ​អាត្មាអញ​មាន​សំឡេង​ដូច​ក្អែក​ ​គួរ​អញ​ប្រតិបត្តិ​ដូចម្តេច​ហ្ន៎​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​អនុញ្ញាត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​អ្នក​សំដែង​នូវ​បាតិមោក្ខ​ ​ខំប្រឹង​គិតថា​ ​អញ​ត្រូវ​ធ្វើ​សំឡេង​ឲ្យ​ឮ​ច្បាស់​ ​ដោយ​បការ​ដូចម្តេច​ ​កាលបើ​ភិក្ខុ​ខំប្រឹង​ ​(​ដូច្នេះ​)​ ​ទើប​មិន​ត្រូវអាបត្តិ​។​ ​
 [​១៧៣​]​ ​ក៏​សម័យ​នោះ​ឯង​ ​ទេវទត្ត​ ​សំដែង​នូវ​បាតិមោក្ខ​ ​ក្នុង​បរិសទ្យ​ ​ព្រម​ជាមួយនឹង​គ្រហស្ថ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​បញ្ញត្ត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មិន​ត្រូវ​ភិក្ខុ​សំដែង​នូវ​បាតិមោក្ខ​ ​ក្នុង​បរិសទ្យ​ ​ជាមួយនឹង​គ្រហស្ថ​ទេ​ ​ភិក្ខុ​ណា​សំដែង​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​
 [​១៧៤​]​ ​ក៏​សម័យ​នោះ​ឯង​ ​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ទាំងឡាយ​ ​មិន​មាន​ភិក្ខុ​អារាធនា​ ​ក៏​សំដែង​នូវ​បាតិមោក្ខ​ ​ក្នុង​កណ្តាល​សង្ឃ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ដែល​មិន​មាន​គេ​អារាធនា​ ​មិន​ត្រូវ​សំដែង​នូវ​បាតិមោក្ខ​ ​ក្នុង​កណ្តាល​សង្ឃ​ទេ​ ​ភិក្ខុ​ណា​សំដែង​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​បាតិមោក្ខ​មាន​ព្រះ​ថេរៈ​ជាធំ​។​ ​

​ចប់​ ​អញ្ញតិត្ថិយ​ភាណវារៈ​ទី១១​។​

ថយ | ទំព័រទី ៣៧៥ | បន្ទាប់