[​១៨២​]​ ​លំដាប់នោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចូរ​អ្នក​ទាំងឡាយ​ប្រជុំ​គ្នា​ ​សង្ឃ​នឹង​ធ្វើ​កម្ម​។​ ​កាលបើ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​មាន​បន្ទូល​យ៉ាងនេះ​ ​ភិក្ខុ១រូប​ ​បាន​ក្រាបទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ដោយ​ពាក្យ​នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មាន​ភិក្ខុ​ឈឺ​ ​ភិក្ខុ​នោះ​មិនទាន់​មក​។​ ​ព្រះអង្គ​មាន​បន្ទូល​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ឈឺ​ឲ្យ​ឆន្ទៈ​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក៏​ឯ​ឆន្ទៈ​នោះ​ ​ត្រូវ​ភិក្ខុ​ឈឺ​នោះ​ឲ្យ​យ៉ាងនេះ​។​ ​ត្រូវ​ភិក្ខុ​ឈឺ​នោះ​ ​ចូល​ទៅ​រក​ភិក្ខុ១រូប​ ​ហើយ​ធ្វើ​ឧត្តរាសង្គ​ឆៀង​ស្មា​ម្ខាង​ ​អង្គុយច្រហោង​ ​ផ្គង​អញ្ជលី​ឡើង​ ​ហើយ​និយាយ​យ៉ាងនេះ​ថា​ ​ខ្ញុំ​ឲ្យ​ឆន្ទៈ​ ​លោក​ចូរ​នាំ​ឆន្ទៈ​របស់ខ្ញុំ​ទៅចុះ​ ​ចូរ​ប្រាប់​ឆន្ទៈ​របស់ខ្ញុំ​(​ផង​)​។​ ​ភិក្ខុ​ឈឺ​នោះ​បញ្ជាក់​ដោយ​កាយ​(​ក៏បាន​)​ ​បញ្ជាក់​ដោយ​វាចា​ ​(​ក៏បាន​)​ ​បញ្ជាក់​ដោយ​កាយវាចា​ ​(​ក៏បាន​)​ ​ឆន្ទៈ​ ​ឈ្មោះថា​ភិក្ខុ​ឈឺ​នោះ​បាន​ឲ្យហើយ​។​ ​ភិក្ខុ​ឈឺ​មិនបាន​បញ្ជាក់​ដោយ​កាយ​(​ក្តី​)​ ​មិនបាន​បញ្ជាក់​ដោយ​វាចា​(​ក្តី​)​ ​មិនបាន​បញ្ជាក់​ដោយ​កាយវាចា​(​ក្តី​)​ ​មិន​ឈ្មោះថា​ ​ភិក្ខុ​នោះ​បាន​ឲ្យ​ឆន្ទៈ​ទេ​។​ ​បើ​បាន​ឆន្ទៈ​នុ៎ះ​យ៉ាងនេះ​ ​ការបាន​នុ៎ះ​ ​ជាការល្អ​ ​បើ​មិនបានទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ត្រូវ​នាំ​ភិក្ខុ​ឈឺ​នោះ​មក​ក្នុង​កណ្តាល​សង្ឃ​ ​ដោយ​គ្រែ​ ​ឬ​តាំង​មក​ ​ហើយ​ត្រូវ​ធ្វើ​សង្ឃកម្ម​ចុះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ពួក​ភិក្ខុ​អ្នកបម្រើ​ជម្ងឺ​ ​មានគំនិត​យ៉ាងនេះ​ថា​ ​
ថយ | ទំព័រទី ៣៩១ | បន្ទាប់