កាន់​ទី​ក្រៅ​សីមា​មួយរំពេច​សិន​ ​ទំ​រាំ​សង្ឃ​ធ្វើ​ឧបោសថ​រួច​។​ ​បើ​ភិក្ខុ​បានការ​នាំទៅ​នុ៎ះ​យ៉ាងនេះ​ ​ការបាន​នុ៎ះ​ ​ជាការល្អ​ ​បើ​មិនបានទេ​ ​មិន​ត្រូវ​សង្ឃ​ធ្វើ​ឧបោសថ​ជាពួក​ឡើយ​ ​បើ​ធ្វើ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក៏​ក្នុង​សាសនា​នេះ​ ​សេ្តច​ទាំងឡាយ​ ​ចាប់​ភិក្ខុ​ក្នុង​ឧបោសថ​ថ្ងៃ​នោះ​។​បេ​។​ ​ពួក​ចោរ​ចាប់​.​.​.​ ​ពួក​អ្នកលេង​ចាប់​.​.​.​ ​ពួក​ជន​ជាស​ត្រូវ​នៃ​ភិក្ខុ​ចាប់​។​ ​ត្រូវ​ភិក្ខុ​ទាំងឡាយ​និយាយ​នឹង​ពួក​ជន​ជាស​ត្រូវ​នៃ​ភិក្ខុ​អស់នោះ​យ៉ាងនេះ​ថា​ ​ម្នាល​អ្នក​ទាំងឡាយ​ដ៏​មាន​អាយុ​ ​ណ្ហើយចុះ​ ​អ្នក​ទាំងឡាយ​ចូរ​លែង​ភិក្ខុ​នេះ​មួយរំពេច​សិន​ ​ទំ​រាំ​ភិក្ខុ​នេះ​ធ្វើ​ឧបោសថ​រួច​។​ ​បើ​ភិក្ខុ​បានការ​លែង​នុ៎ះ​យ៉ាងនេះ​ ​ការបាន​នុ៎ះ​ ​ជាការល្អ​ ​បើ​មិនបានទេ​ ​ត្រូវ​ភិក្ខុ​ទាំងឡាយ​និយាយ​នឹង​ជន​ជាស​ត្រូវ​នៃ​ភិក្ខុ​ទាំងនោះ​យ៉ាងនេះ​ថា​ ​ម្នាល​អ្នក​ទាំងឡាយ​ដ៏​មាន​អាយុ​ ​ណ្ហើយចុះ​ ​អ្នក​ទាំងឡាយ​ចូរ​ឈប់​ ​បង្អង់​នៅក្នុង​ទី​ដ៏​សមគួរ​ ​មួយរំពេច​សិន​ ​ទំ​រាំ​ភិក្ខុ​នេះ​ឲ្យ​បារិសុទ្ធិ​រួច​។​ ​បើ​ភិក្ខុ​បានការ​ឈប់បង្អង់​នុ៎ះ​យ៉ាងនេះ​ ​ការបាន​នុ៎ះ​ ​ជាការល្អ​ ​បើ​មិនបានទេ​ ​ត្រូវ​ភិក្ខុ​ទាំងឡាយ​និយាយ​នឹង​ជន​ជាស​ត្រូវ​នៃ​ភិក្ខុ​ទាំងនោះ​យ៉ាងនេះ​ថា​ ​ម្នាល​អ្នក​ទាំងឡាយ​ដ៏​មាន​អាយុ​ ​ណ្ហើយចុះ​ ​អ្នក​ទាំងឡាយ​ចូរ​នាំ​ភិក្ខុ​នេះ​ទៅកាន់​ទី​ក្រៅ​សីមា​មួយរំពេច​សិន​ ​ទំ​រាំ​សង្ឃ​ធ្វើ​ឧបោសថ​រួច​។​ ​បើ​ភិក្ខុ​បានការ​
ថយ | ទំព័រទី ៣៩៥ | បន្ទាប់