ទាំងឡាយ​ចាំទុក​នូវ​ខ្ញុំ​ ​ថា​ជា​បុគ្គល​បរិសុទ្ធ​ ​ទានប្រោស​ ​ខ្ញុំ​ជា​បុគ្គល​បរិសុទ្ធ​ ​សូម​លោក​ទាំងឡាយ​ចាំទុក​នូវ​ខ្ញុំ​ ​ថា​ជា​បុគ្គល​បរិសុទ្ធ​។​ ​ក៏​សម័យ​នោះ​ឯង​ ​ភិក្ខុ២រូប​ ​នៅក្នុង​អាវាស​មួយ​ ​ក្នុង​ឧបោសថ​ថ្ងៃ​នោះ​។​ ​ទើប​ភិក្ខុ​ទាំងឡាយ​នោះ​ ​មានគំនិត​យ៉ាងនេះ​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​អនុញ្ញាត​ឲ្យ​ភិក្ខុ​បួន​រូប​សំដែង​នូវ​បាតិមោក្ខ​ ​ឲ្យ​ភិក្ខុ​បី​រូប​ធ្វើ​បារិសុទ្ធិ​ឧបោសថ​ដល់គ្នា​នឹងគ្នា​បាន​ ​ក៏​យើង​ទាំងឡាយ​ជា​ជន​ពីរ​រូប​ ​ត្រូវ​យើង​ទាំងឡាយ​ធ្វើ​ឧបោសថ​ដូចម្តេច​ទៅ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​អនុញ្ញាត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ពីរ​រូប​ធ្វើ​បារិសុទ្ធិ​ឧបោសថ​បាន​។​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក៏​ឯ​បារិសុទ្ធិ​ឧបោសថ​នោះ​ ​ត្រូវ​ភិក្ខុ​ទាំងឡាយ​ធ្វើ​យ៉ាងនេះ​។​ ​ត្រូវ​ភិក្ខុ​ជា​ថេរៈ​ ​ធ្វើ​ឧត្តរាសង្គៈ​ ​ឆៀង​ស្មា​ម្ខាង​ ​អង្គុយច្រហោង​ ​ផ្គង​អញ្ជលី​ឡើង​ ​ហើយ​ពោល​នឹង​ភិក្ខុ​ខ្ចី​យ៉ាងនេះ​ថា​ ​នែ​អាវុសោ​ ​ខ្ញុំ​ជា​បុគ្គល​បរិសុទ្ធ​ ​សូម​លោក​ចាំទុក​នូវ​ខ្ញុំ​ ​ថា​ជា​បុគ្គល​បរិសុទ្ធ​ ​នែ​អាវុសោ​ ​ខ្ញុំ​ជា​បុគ្គល​បរិសុទ្ធ​ ​សូម​លោក​ចាំទុក​នូវ​ខ្ញុំ​ ​ថា​ជា​បុគ្គល​បរិសុទ្ធ​ ​នែ​អាវុសោ​ ​ខ្ញុំ​ជា​បុគ្គល​បរិសុទ្ធ​ ​សូម​លោក​ចាំទុក​នូវ​ខ្ញុំ​ ​ថា​ជា​បុគ្គល​បរិសុទ្ធ​។​ ​ត្រូវ​ភិក្ខុ​ខ្ចីវស្សា​ ​ធ្វើ​ឧត្តរាសង្គៈ​ ​ឆៀង​ស្មា​ម្ខាង​ ​អង្គុយច្រហោង​ ​ផ្គង​អញ្ជលី​ឡើង​ ​ហើយ​ពោល​នឹង​ភិក្ខុ​ជា​ថេរៈ​យ៉ាងនេះ​ថា​ ​ទានប្រោស​ ​ខ្ញុំ​ជា​បុគ្គល​
ថយ | ទំព័រទី ៤០១ | បន្ទាប់