បរិសុទ្ធ​ ​សូម​លោក​ចាំទុក​នូវ​ខ្ញុំ​ ​ថា​ជា​បុគ្គល​បរិសុទ្ធ​ ​ទានប្រោស​ ​ខ្ញុំ​ជា​បុគ្គល​បរិសុទ្ធ​ ​សូម​លោក​ចាំទុក​នូវ​ខ្ញុំ​ ​ថា​ជា​បុគ្គល​បរិសុទ្ធ​ ​ទានប្រោស​ ​ខ្ញុំ​ជា​បុគ្គល​បរិសុទ្ធ​ ​សូម​លោក​ចាំទុក​នូវ​ខ្ញុំ​ ​ថា​ជា​បុគ្គល​បរិសុទ្ធ​។​ ​ក៏​សម័យ​នោះ​ឯង​ ​ភិក្ខុ​តែមួយ​រូប​ ​នៅក្នុង​អាវាស​មួយ​ ​ក្នុង​ឧបោសថ​ថ្ងៃ​នោះ​។​ ​ទើប​ភិក្ខុ​នោះ​ ​បាន​គិត​ដូច្នេះ​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​អនុញ្ញាត​ឲ្យ​ភិក្ខុ​បួន​រូប​សំដែង​នូវ​បាតិមោក្ខ​ ​ឲ្យ​ភិក្ខុ​បី​រូប​ធ្វើ​បារិសុទ្ធិ​ឧបោសថ​ដល់គ្នា​នឹងគ្នា​ ​ឲ្យ​ភិក្ខុ​ពីរ​រូប​ធ្វើ​បារិសុទ្ធិ​ឧបោសថ​ ​ក៏​អាត្មាអញ​នៅតែ​ម្នាក់ឯង​ ​ត្រូវ​អញ​ធ្វើ​ឧបោសថ​ដូចម្តេច​ទៅ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក៏​ក្នុង​សាសនា​នេះ​ ​ភិក្ខុ​តែមួយ​រូប​នៅក្នុង​អាវាស​មួយ​ក្នុង​ឧបោសថ​ថ្ងៃ​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ភិក្ខុ​តែង​ត្រឡប់​មក​នៅក្នុង​ប្រទេស​ណា​គឺ​ក្នុង​ឧបដ្ឋានសាលា​ក្តី​ ​មណ្ឌប​ក្តី​ ​គល់ឈើ​ក្តី​ ​ត្រូវ​ភិក្ខុ​នោះ​បោស​ប្រទេស​នោះ​ហើយ​ ​ចូល​ទៅ​ដំ​កល់​ទឹក​ឆាន់​ ​ទឹក​ប្រើប្រាស់​ ​ក្រាល​អាសនៈ​ ​អុជ​ប្រទីប​ ​ហើយ​ត្រូវ​អង្គុយ​ចាំ​។​ ​បើ​ភិក្ខុ​ទាំងឡាយ​ដទៃ​មក​ ​ត្រូវ​ភិក្ខុ​នោះ​ធ្វើ​ឧបោសថ​ជាមួយនឹង​ភិក្ខុ​ទាំងឡាយ​នោះ​ ​បើ​ភិក្ខុ​ទាំងឡាយ​ដទៃ​មិន​មក​ទេ​ ​ត្រូវ​ភិក្ខុ​នោះ​
ថយ | ទំព័រទី ៤០២ | បន្ទាប់