នេះ​នឹង​ភិក្ខុ​ទាំងឡាយ​នោះ​ថា​ ​នែ​អាវុសោ​ ​ឮថា​ ​ភិក្ខុ​ណា​ធ្វើ​យ៉ាង​នេះ​ផងៗ​ ​ភិក្ខុ​នោះ​ត្រូវអាបត្តិ​ឈ្មោះ​នេះ​ ​នែ​អាវុសោ​ ​លោក​ទាំងឡាយ​ត្រូវអាបត្តិ​ឈ្មោះ​នេះ​ហើយ​ ​ចូរ​លោក​ទាំងឡាយ​សំដែង​អាបត្តិ​នោះ​ចេញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ភិក្ខុ​ទាំងឡាយ​នោះ​សំដែង​អាបត្តិ​នោះ​ ​តាម​ពាក្យ​ភិក្ខុ​នោះ​ ​ការសំដែង​នុ៎ះ​ ​ជាការល្អ​ ​បើ​មិន​សំដែង​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មិន​ត្រូវ​ភិក្ខុ​នោះ​ស្តីថា​ឲ្យ​ភិក្ខុ​ទាំងនោះ​ឡើយ​ ​ព្រោះ​ខ្លួន​គ្មាន​អំណាច​ ​(​ស្តីថា​ឲ្យ​គេ​ទេ​)​។​ ​

​ចប់​ ​ចោទនា​វត្ថុ​ភាណវារៈ​។​


 [​១៩១​]​ ​សម័យ​នោះ​ឯង​ ​ក្នុង​ទី​អាវាស១​ ​មាន​ពួក​អាវាសិក​ភិក្ខុ​(​១​)​ ​ជាច្រើន​រូប​ ​គឺ​ចំនួន៤រូប​ ​ឬ​ច្រើនជាង៤រូប​ឡើង​ទៅ​ ​ប្រជុំ​គ្នា​ក្នុង​ឧបោសថ​ថ្ងៃ​នោះ​។​ ​ភិក្ខុ​ទាំងនោះ​មិនបាន​ដឹង​ថា​ ​ពួក​អាវាសិក​ភិក្ខុ​ឯទៀត​មិនទាន់​មកដល់​ឡើយ​។​ ​ភិក្ខុ​ទាំងឡាយ​នោះ​ ​ក៏​សំគាល់​ថា​ជា​ធម៌​ ​សំគាល់​ថា​ជា​វិន័យ​ ​ជាពួក​សំគាល់​ថា​ ​ព្រមព្រៀង​គ្នា​ ​ក៏​ធ្វើ​ឧបោសថ​ ​សំដែង​បាតិមោក្ខ​ឡើង​។​ ​កាល​ភិក្ខុ​ទាំងនោះ​កំពុង​សំដែង​បាតិមោក្ខ​ ​(​ស្រាប់តែ​មាន​)​ ​ពួក​អាវាសិក​ភិក្ខុ​ដទៃ​ច្រើនជាង​ ​មកដល់​ក្នុង​វេលា​នោះ​។​ ​ភិក្ខុ​ទាំងនោះ​បាន​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​
​(​១​)​ ​ភិក្ខុ​ដែល​នៅ​ជាប់​ជានិច្ច​ក្នុង​អាវាស​មួយ​ ​គឺ​មិនមែន​ជា​អាគន្តុក​ភិក្ខុ​។​
ថយ | ទំព័រទី ៤១១ | បន្ទាប់