​ឧទ្ទាន​នៃ​ឧបោសថក្ខន្ធកៈ​នោះ​គឺ​
​[​២០៤​]​ ​រឿង​ពួក​តិរ្ថិយ​ ​និង​ព្រះបាទ​ពិម្ពិសារ១​ ​រឿង​ភិក្ខុ​ប្រជុំ​គ្នា​អង្គុយ​ស្ងៀម១​ ​រឿង​សំដែងធម៌១​ ​រឿង​ព្រះសម្ពុទ្ធ​ទ្រង់​សម្ងំ​នៅក្នុង​ទីស្ងាត់​ ​ហើយ​ទ្រង់​អនុញ្ញាត​ឲ្យ​ភិក្ខុ​សំដែង​បាតិមោក្ខ១​ ​រឿង​ភិក្ខុ​សំដែង​បាតិមោក្ខ​រាល់ថ្ងៃ​ ​ព្រះសម្ពុទ្ធ​ទ្រង់​អនុញ្ញាត​ឲ្យ​ភិក្ខុ​សំដែង​បាតិមោក្ខ​ក្នុង​មួយ​បក្ខ​ម្តង១​ ​រឿង​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​សំដែង​បាតិមោក្ខ​ចំពោះ​បរិសទ្យ​របស់​ខ្លួន​ៗ​ ​ទើប​ព្រះអង្គ​អនុញ្ញាត​ឧបោសថកម្ម​ដល់​ភិក្ខុ​ដែល​ព្រមព្រៀង​គ្នា១​ ​រឿង​ព្រះអង្គ​ទ្រង់​អនុញ្ញាត​ដែន​សាមគ្គី១​ ​រឿង​ព្រះ​មហា​ក​ប្បិ​ននៅ​ក្នុង​មទ្ទ​កុ​ច្ឆិ​មិគទាយ​វន១​ ​រឿង​ទ្រង់​អនុញ្ញាត​ឲ្យ​សម្មតិ​សីមា១​ ​រឿង​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​សន្មត​សីមា​ធំ​ពេក១​ ​រឿង​នទី​បារ​សីមា១​ ​រឿង​ភិក្ខុ​សំដែង​បា​តិ​មោក្ខ​រាល់​ៗ​បរិវេណ១​ ​រឿង​អាវាស​តែមួយ​ ​ភិក្ខុ​សន្មត​ឲ្យ​មាន​រោង​ឧបោសថ​ពីរ១​ ​រឿង​ភិក្ខុ​សន្មត​រោង​ឧបោសថ​តូច​ពេក១​ ​រឿង​ភិក្ខុ​ខ្ចីវស្សា​ ​ប្រជុំ​គ្នា​ធ្វើ​ឧបោសថ​មុន​ភិក្ខុ​ចាស់វស្សា១​ ​រឿង​ក្រុង​រាជគ្រឹះ​មាន​អាវាស​ច្រើន​ ​តែ​មាន​សីមា​ជាមួយគ្នា១​ ​រឿង​ទ្រង់​អនុញ្ញាត​អវិប្បវាស​សីមា​ ​និង​សម្មតិ​សមានសំវាស​សីមា​
ថយ | ទំព័រទី ៤៤១ | បន្ទាប់