មិន​ច្របូកច្របល់​ ​ទីនេះ​មិន​ជំពាក់​វាក់វិន​ទេ​ ​ម្នាល​យស​ ​មកណេះ​ ​មក​អង្គុយ​ ​(​ឯណេះ​)​ ​តថាគត​នឹង​សំដែងធម៌​ដល់​អ្នក​។​ ​គ្រានោះ​ ​យស​កុលបុត្រ​ក៏​រីករាយ​ ​អណ្តែត​ចិត្ត​ដោយ​គិតឃើញ​ថា​ ​ឮថា​ ​ទីនេះ​មិន​ច្របូកច្របល់​ ​ទីនេះ​មិន​ជំពាក់​វាក់វិន​ ​(​គិត​ដូច្នេះហើយ​)​ ​ក៏​ដោះ​ទ្រនាប់ជើង​មាស​ចេញ​ ​ដើរតម្រង់ទៅ​រក​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​យស​កុលបុត្រ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ទើប​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​សំដែង​អនុបុព្វីកថា​ ​ព្រះអង្គ​សំដែង​អនុបុព្វីកថា​ ​ដូចម្តេច​ ​គឺ​ទ្រង់​ប្រកាស​ ​ទានកថា​ ​សីលកថា​ ​សគ្គកថា​ ​និង​ទោស​នៃ​កាម​ទាំងឡាយ​ដ៏​លាមក​ ​ដ៏​សៅហ្មង​ ​និង​អានិសង្ស​ក្នុង​ការ​ចេញ​ចាក​កាម​ ​(​បួស​)​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ជ្រាប​នូវ​យស​កុលបុត្រ​ថា​មានចិត្ត​ស្រួល​ ​មានចិត្ត​ទន់​ ​មានចិត្ត​ប្រាសចាក​នី​វរ​ណៈ​ ​មានចិត្ត​អណ្តែត​ឡើង​ ​មានចិត្ត​ជ្រះថ្លា​ ​ក្នុង​កាលណា​ហើយ​ ​កាលនោះ​ ​ព្រះអង្គ​ក៏​ទ្រង់​សំដែង​ធម្មទេសនា​ ​ដែល​ព្រះពុទ្ធ​ទាំងឡាយ​ទ្រង់​លើកឡើង​សំដែង​ ​ដោយ​ព្រះអង្គ​ឯង​ ​គឺ​ទុក្ខសច្ច១​ ​សមុទយសច្ច១​ ​និរោធ​សច្ច១​ ​មគ្គសច្ច១​។​ ​ធម្មតា​ ​សំ​ពត់​សស្អា​ត​ ​មិន​ដិត​ប្រឡាក់​ដោយ​វត្ថុ​មាន​ពណ៌ខ្មៅ​ ​គឺ​ធ្យូង​ ​ឬ​ល័ក្ត​ខ្មៅ​ជាដើម​ ​គួរ​ទទួល​ទឹកជ្រលក់​ដោយ​ល្អ​បាន​ ​មាន​ឧបមា​ដូចម្តេច​មិញ​ ​ធម្មចក្ខុ​ ​គឺ​សោតាបត្តិ​មគ្គ​ដ៏​ប្រាសចាក​ធូលី​ ​ប្រាសចាក​មន្ទិល​
ថយ | ទំព័រទី ៥០ | បន្ទាប់