អមនុស្ស​[​អមនុស្ស​ ​សព្ទ​នេះ​ ​ប្រែថា​ ​សត្វ​ដែល​មិនមែន​ជា​មនុស្ស​ ​គឺ​ទេវតា​ ​បិសាច​។​បេ​។​ ​តែ​ក្នុង​ទីនេះ​ ​សំដៅ​សេចក្តី​ចំពោះ​ទេវតា​។​]​ទាំងឡាយ​ ​បើកទ្វារ​ទុក​ ​ដោយ​បំណង​ថា​ ​អ្នកណាមួយ​កុំ​ធ្វើ​អន្តរាយ​ក្នុង​ការ​ចេញ​ចាក​ផ្ទះ​ ​ហើយ​បួស​ក្នុង​ភាព​នៃ​បុគ្គល​មិន​មានការ​ងារ​ជា​ប្រយោជន៍​ដល់​ផ្ទះ​របស់​យស​កុលបុត្រ​ឡើយ​។​ ​គ្រានោះ​ ​យស​កុលបុត្រ​ ​ក៏​ដើរតម្រង់ទៅ​កាន់​ទ្វារ​ព្រះនគរ​។​ ​អមនុស្ស​ទាំងឡាយ​បើកទ្វារ​ទុក​ដោយ​បំណង​ថា​ ​អ្នកណាមួយ​កុំ​ធ្វើ​អន្តរាយ​ក្នុង​ការ​ចេញ​ចាក​ផ្ទះ​ ​ហើយ​បួស​ក្នុង​ភាព​នៃ​បុគ្គល​មិន​មានការ​ងារ​ជា​ប្រយោជន៍​ដល់​ផ្ទះ​របស់​យស​កុលបុត្រ​ឡើយ​។​ ​គ្រានោះ​ ​យស​កុលបុត្រ​ ​ក៏​ដើរតម្រង់ទៅ​កាន់​ឥសិបតន​មិគទាយ​វន​។​
 ​[​២៦​]​ ​សម័យ​នោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​តើន​ឡើង​ក្នុង​សម័យ​ព្រឹកព្រាង​ស្វាង​រាត្រី​ ​ហើយ​ទ្រង់​ចង្ក្រម​ក្នុង​ទីវាល​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់ទត​ឃើញ​យស​កុលបុត្រ​ដើរមក​អំពី​ចម្ងាយ​ ​លុះ​ទ្រង់​ឃើញ​ហើយ​ ​ក៏​យាង​ចេញ​អំពី​កន្លែង​ចង្ក្រម​ ​ហើយ​គង់​លើ​អាសនៈ​ដែលគេ​ក្រាល​ទុក​ស្រាប់​។​ ​គ្រានោះ​ ​យស​កុលបុត្រ​បន្លឺ​ឧទានវាចា​ ​(​ដោយ​សេចក្តី​សង្វេគ​)​ ​ក្នុង​ទី​ជិត​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​ឱ​ហ្ន៎​ ​(​ទីនុ៎ះ​)​ ​ច្របូកច្របល់​ណាស់​តើ​ ​ឱ​ហ្ន៎​ ​(​ទីនុ៎ះ​)​ ​ជំពាក់​វាក់វិន​ណាស់​តើ​។​ ​គ្រានោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​មាន​ព្រះពុទ្ធដីកា​នេះ​នឹង​យស​កុលបុត្រ​ថា​ ​ម្នាល​យស​ ​ទីនេះ​ឯង​ ​
ថយ | ទំព័រទី ៤៩ | បន្ទាប់