[​៣១​]​ ​មាន​គ្រហស្ថ​ជា​សំឡាញ់​របស់​ព្រះ​យស​ដ៏​មាន​អាយុប្រមាណ៥០នាក់​(​ទៀត​)​ ​ជា​អ្នក​នៅក្នុង​ជនបទ​ ​(​ស្រុកក្រៅ​)​ ​ជា​កូន​នៃ​ពួក​ត្រកូល​ទាំងឡាយ​ ​មាន​បុព្វបុរស​ជាលំដាប់​នៃ​បុព្វបុរស​[​គឺ​ត្រកូល​មាន​ជីដូនជីតា​ជា​លំ​ដាប់​តៗ​គ្នា​មក​ច្រើន​ជួរ​។​]​ ​បានឮ​ដំណឹង​ច្បាស់​ថា​ ​យស​កុលបុត្រ​កោរសក់​ ​និង​ពុកមាត់​ពុកចង្កា​ ​ហើយ​ស្លៀកដណ្តប់​សំពត់​កា​សាយៈ​ ​ចេញទៅ​អំពី​ផ្ទះ​ ​ហើយ​បួស​ក្នុង​ភេទ​នៃ​បុគ្គល​មិន​មានប្រយោជន៍​ដោយ​ផ្ទះ​។​ ​លុះ​ជន​ទាំងនោះ​បានឮ​ដំណឹង​ ​(​យ៉ាងនេះ​)​ហើយ​ ​ក៏​ត្រិះរិះ​ដូច្នេះ​ថា​ ​យស​កុលបុត្រ​កោរសក់​ ​និង​ពុកមាត់​ពុកចង្កា​ ​ហើយ​ស្លៀកសំពត់​កា​សាយៈ​ ​ចេញ​អំពី​ផ្ទះ​ ​ហើយ​បួស​ក្នុង​ភេទ​នៃ​បុគ្គល​មិន​មានប្រយោជន៍​ដោយ​ផ្ទះ​ក្នុង​ធម្មវិន័យ​ណា​ ​ធម្មវិន័យ​នោះ​ ​មិនមែន​ជា​របស់ថោកទាប​ដោយពិត​ ​ទាំង​បព្វជ្ជា​នោះ​សោត​ ​ក៏​មិនមែន​ជា​របស់ថោកទាប​ឡើយ​។​ ​បុរស​ទាំង៥០នាក់​នោះ​ ​នាំគ្នា​ចូល​ទៅ​រក​ព្រះ​យស​ដ៏​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះ​យស​ដ៏​មាន​អាយុ​ ​ហើយ​ឋិតនៅ​ក្នុង​ទី​ដ៏​សមគួរ​។​ ​គ្រានោះ​ ​ព្រះ​យស​ដ៏​មាន​អាយុ​ ​នាំ​គ្រហស្ថ​ជា​សំឡាញ់​ទាំង៥០នាក់​នោះ​ចូល​ទៅ​គាល់​ផ្ទះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​អង្គុយ​នៅក្នុង​ទី​ដ៏​សមគួរ​ ​លុះ​ព្រះ​យស​ដ៏​មាន​អាយុ​អង្គុយ​នៅក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ទើប​ក្រាប
ថយ | ទំព័រទី ៦៣ | បន្ទាប់