ប្រទេស​។​ ​កាលនោះ​ ​ព្រះអង្គ​ទ្រង់​យាងចុះ​ចាក​ផ្លូវ​ ​សំដៅ​ទៅកាន់​ដងព្រៃ​មួយ​ ​លុះ​យាង​ទៅដល់​ហើយ​ ​ទ្រង់​ចូល​ទៅកាន់​ដងព្រៃ​នោះ​ ​ហើយ​គង់នៅ​ទៀប​គល់ឈើ​មួយ​។​
 សម័យ​នោះ​ឯង​ ​ពួក​ភទ្ទ​វគ្គិ​យកុ​មារ​ ​ប្រមាណ៣០នាក់​ ​ជា​សំឡាញ់​នឹងគ្នា​ ​ព្រមទាំង​ភរិយា​ ​កំពុង​ឲ្យ​ភរិយា​បម្រើ​ ​(​ដោយ​កាម​)​ ​ក្នុង​ដងព្រៃ​នោះ​។​ ​មាន​កុមារ​ម្នាក់​ឥត​ភរិយា​នឹងគេ​។​ ​ទើប​កុមារ​ទាំងនោះ​ទៅ​នាំ​យក​ស្រីពេស្យា​ ​(​ស្រីផ្កាមាស​)​ ​ម្នាក់​មក​ ​ដើម្បី​ប្រយោជន៍​ដល់​កុមារ​ដែល​ឥត​ភរិយា​នោះ​។​ ​លំដាប់នោះ​ឯង​ ​កាលដែល​កុមារ​ទាំងនោះ​ ​ប្រហែសធ្វេស​ ​កំពុង​ឲ្យ​ភរិយា​របស់​ខ្លួន​បម្រើ​ ​ស្រីពេស្យា​នោះ​បាន​លួច​យក​ភណ្ឌៈ​(​១​)​ ​រត់បាត់​ទៅ​។​ ​កាលនោះ​ ​កុមារ​ជា​សំឡាញ់​នឹងគ្នា​ទាំងនោះ​ ​ខ្វល់ខ្វាយ​ដល់​កុមារ​ជា​សំឡាញ់​ ​ជួយ​ស្វែងរក​ស្រីពេស្យា​នោះ​ ​ក៏បាន​ដើរទៅ​កាន់​ដងព្រៃ​នោះ​ ​បានឃើញ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​គង់នៅ​ទៀប​គល់ឈើ​មួយ​ ​លុះ​ឃើញ​ហើយ​ ​ទើប​នាំគ្នា​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាបបង្គំទូល​ពាក្យ​នេះ​នឹង​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​បានឃើញ​ស្រី​(​ម្នាក់​)​ដែរ​ឬទេ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​កុមារ​ទាំងឡាយ​ ​ចុះ​អ្នក​ត្រូវការ​អ្វី​ដោយ​ស្រី​(​នោះ​)​។​ ​កុមារ​ទាំងអម្បាល​នោះ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​
​(​១​)​ ​បង្វេច​ ​ឬ​ទ្រព្យ​
ថយ | ទំព័រទី ៧៣ | បន្ទាប់