ភទ្ទ​វគ្គិ​យកុ​មារ​ជា​សំឡាញ់​នឹងគ្នា​ទាំងនោះ​ ​គឺ​ទ្រង់​ប្រកាស​ទានកថា១​ ​សីលកថា១​ ​សគ្គកថា១​ ​ទោស​របស់​កាម​ទាំងឡាយ​ដ៏​លាមក​សៅហ្មង១​ ​អានិសង្ស​ក្នុង​ការ​ចេញ​ចាក​កាម​ ​(​បួស​)​១​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ជ្រាប​ថា​ ​ភទ្ទ​វគ្គិ​យកុ​មារ​ទាំងនោះ​ ​មានចិត្ត​ស្រួល​ ​មានចិត្ត​ទន់​ ​មានចិត្ត​ផុត​ចាក​នីវរណធម៌​ ​មានចិត្ត​អណ្តែត​ឡើង​ ​មានចិត្ត​ជ្រះថ្លា​ ​ក្នុង​កាលណា​ ​ព្រះអង្គ​ ​ក៏​ទ្រង់​ប្រកាស​ធម្មទេសនា​ ​ដែល​ព្រះពុទ្ធ​ទាំងឡាយ​ ​ទ្រង់​លើកឡើង​សំដែង​ ​ចំពោះ​ព្រះអង្គ​ ​គឺ​សំដែង​ទុក្ខសច្ច១​ ​សមុទយសច្ច១​ ​និរោធ​សច្ច១​ ​មគ្គសច្ច១​ ​ក្នុង​កាលនោះ​។​ ​ធម្មតា​ ​សំ​ពត់​សស្អា​ត​ ​ប្រាសចាក​ពណ៌ខ្មៅ​ ​គួរ​ទទួល​ទឹកជ្រលក់​បាន​ដោយ​ប្រពៃ​ ​មាន​ឧបមា​ដូចម្តេច​មិញ​ ​ឯ​ធម្មចក្ខុ​ ​គឺ​សោតាបត្តិ​មគ្គ​ដ៏​ប្រាសចាក​ធូលី​ ​ប្រាសចាក​មន្ទិល​ ​ក៏​កើតឡើង​ដល់​ភទ្ទ​វគ្គិ​យកុ​មារ​ទាំងនោះ​ ​ក្នុង​ទី​អង្គុយ​នោះ​ឯង​ថា​ ​ធម្មជាតិ​ណាមួយ​ ​ដែល​មាន​កិរិយា​កើតឡើង​ ​ធម្មជាត​ទាំងអស់​នោះ​ ​រមែង​រលត់​ទៅវិញ​ជា​ធម្មតា​ ​មាន​ឧបមេយ្យ​ដូច្នោះឯង​។​ ​ភទ្ទ​វគ្គិ​យកុ​មារ​ទាំងនោះ​បានឃើញ​អរិយសច្ច​ធម៌​ហើយ​ ​បាន​ដល់​អរិយសច្ច​ធម៌​ហើយ​ ​បានដឹង​ច្បាស់​អរិយសច្ច​ធម៌​ហើយ​ ​បាន​ចុះចិត្តស៊ប់​ក្នុង​អរិយសច្ច​ធម៌​ហើយ​ ​ឆ្លងផុត​សេចក្តី​សង្ស័យ​ ​មិន​មាន​ងឿងឆ្ងល់​ ​ដល់​នូវ​ភាវៈ​ ​ជា​អ្នកក្លាហាន​ ​មិនបាច់​ជឿស្តាប់​ពាក្យ​បុគ្គល​ដទៃ​ ​ក្នុង​សាសនា​នៃ​ព្រះ​សាស្តា​ ​ទើប​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​
ថយ | ទំព័រទី ៧៥ | បន្ទាប់