​[​៤៦​]​ ​សម័យ​នោះ​ឯង​ ​ជដិល​ទាំងអម្បាល​នោះ​ប្រាថ្នា​នឹង​ធ្វើ​សេចក្តី​គោរព​ភ្លើង​ ​ក៏​មិន​អាច​នឹង​ពុះឧស​ទាំងឡាយ​ឲ្យ​បែកចេញ​បាន​។​ ​កាលនោះ​ ​ជដិល​ទាំងអម្បាល​នោះ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​យើង​មិន​អាច​នឹង​ពុះឧស​ឲ្យ​បែក​បាន​ដោយហេតុ​ណា​ ​ហេតុ​នោះ​ ​គឺជា​ឥទ្ធានុភាព​របស់​មហា​សមណៈ​ដោយពិត​ឥត​សង្ស័យ​។​ ​គ្រានោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​មាន​ព្រះពុទ្ធដីកា​នេះ​នឹង​ជដិល​ឈ្មោះ​ឧរុ​វេល​កស្សប​ថា​ ​នែ​កស្សប​ ​អ្នក​ចូរ​ពុះឧស​ទាំងឡាយ​ឲ្យ​បែក​ទៅ​។​ ​ឧរុ​វេល​កស្សប​ទូល​ថា​ ​បពិត្រ​មហា​សមណៈ​ ​សូម​ព្រះអង្គ​ធ្វើ​ឧស​ទាំងឡាយ​ឲ្យ​បែក​ឲ្យ​ទាន​។​ ​ចំណែក​ឧស​ទាំង៥០០ដុំ​ ​ក៏​បែក​ព្រមគ្នា​តែម្តង​។​ ​លំដាប់នោះ​ ​ជដិល​ឈ្មោះ​ឧរុ​វេល​កស្សប​ ​រពឹង​យ៉ាងនេះ​ថា​ ​មហា​សមណៈ​នេះ​ ​មាន​ឫទ្ធិ​ខ្លាំង​ ​មាន​អានុភាព​ធំ​មែន​ ​ព្រោះថា​ ​ព្រះអង្គ​អាច​នឹង​បំបែក​ឧស​ទាំងឡាយ​ចេញ​បាន​ ​តែបើ​ទុកជា​យ៉ាងនោះ​ ​ក៏​គង់នៅ​មិនមែន​ជា​ព្រះអរហន្ត​ដូច​អញ​ទេ​។​
 [​៤៧​]​ ​សម័យ​នោះ​ឯង​ ​ជដិល​ទាំងអម្បាល​នោះ​ប្រាថ្នា​នឹង​ធ្វើ​សេចក្តី​គោរព​ភ្លើង​ ​ក៏​មិន​អាច​នឹង​បង្កាត់ភ្លើង​ឲ្យ​ឆេះ​ឡើង​បាន​។​ ​កាលនោះ​ ​ជដិល​ទាំងអម្បាល​នោះ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​យើង​មិន​អាច​នឹង​បង្កាត់ភ្លើង​ឲ្យ​ឆេះ​ឡើង​បាន​ដោយហេតុ​ណា​ ​ហេតុ​នោះ​ ​គឺជា​ឥទ្ធានុភាព​របស់​មហា​សមណៈ​ដោយពិត​ឥត​សង្ស័យ​។​ ​គ្រានោះ​ ​ព្រះ​ដ៏​មាន​ព្រះ​
ថយ | ទំព័រទី ៩៥ | បន្ទាប់