​បពិត្រ​ព្រះរាជា​ ​សូម​ព្រះអង្គ​សោយ​នូវ​ផ្លែ​ទន្លាប់​ ​ជាទី​គាប់ចិត្ត​ព្រះហឫទ័យ​ ​ផ្លែ​ស្រគំ​ ​និង​ផ្លែ​ដង្កៀប​ក្តាម​តូច​ៗ​ ​ដ៏​ប្រសើរ​ប្រសើរ​ចុះ​។​ ​បពិត្រមហារាជ​ ​ទឹក​នេះ​សោត​ក៏​ត្រជាក់​ ​ដែល​ពួក​ឥសី​នាំមក​អំពី​ជ្រោះ​ភ្នំ​ ​សូម​ព្រះអង្គ​សោយ​ ​(​នូវ​ទឹក​)​ ​អំពី​ជ្រោះ​នោះ​ចុះ​ ​បើ​ព្រះអង្គ​ប្រាថ្នា​។​ ​ពួក​ឥសី​អ្នក​នៅក្នុង​អាស្រម​នេះ​ ​ទៅកាន់​ព្រៃ​ដើម្បី​ស្វែងរក​ ​(​អាហារ​)​ ​ហើយ​ ​សូម​ព្រះអង្គ​ក្រោក​ឡើង​ ​យក​ដោយ​ព្រះអង្គ​ឯង​ចុះ​ ​ខ្ញុំ​ព្រះអង្គ​មិន​មានដៃ​ថ្វាយ​ទេ​។​
 [​២៧៨​]​ ​(​ព្រះរាជា​…​)​ ​សត្វ​បក្សី​ទ្វិ​ជាតិនេះ​ល្អ​ ​ប្រកបដោយ​ធម៌​ណាស់​តើ​ ​ចំឡែក​តែ​បក្សី​សេក​ក្រៅពី​នេះ​នុ៎ះ​ ​និយាយ​ពាក្យ​អាក្រក់​ថា​ ​អ្នក​ទាំងឡាយ​ ​ចូរ​សម្លាប់​ ​ចូរ​ចង​នូវ​ស្តេច​នេះ​ ​អ្នក​ទាំងឡាយ​កុំ​លែង​ជីវិត​ឡើយ​ ​កាល​សេក​នោះ​កំពុង​និយាយ​យ៉ាងនេះ​ ​យើង​ក៏បាន​ចេញ​មកដល់​ទី​អាស្រម​នេះ​ដោយ​សួស្តី​។​
 [​២៧៩​]​ ​(​សេក​បុប្ផ​កៈ​…​)​ ​បពិត្រមហារាជ​ ​យើងខ្ញុំ​ទាំងពីរ​ជា​បងប្អូន​រួម​ផ្ទៃ​ ​មាន​មាតា​ជាមួយគ្នា​ ​ធំឡើង​នៅ​លើ​ដើមឈើ​តែមួយ​ ​តែ​ឃ្លាត​ទៅ​ក្នុង​ខេត្ត​ផ្សេងគ្នា​។​ ​សត្តិ​គុម្ពៈ​ទៅ​ក្នុង​សំណាក់​នៃ​ពួក​ចោរ​ ​ឯខ្ញុំ​ព្រះអង្គ​មក​នៅក្នុង​សំណាក់​នៃ​ពួក​ឥសី​ក្នុង​ទីនេះ​ ​សត្តិ​គុម្ពៈ​ ​(​ចូល​ទៅកាន់​សំណាក់​)​ ​នៃ​ពួក​អសប្បុរស​ ​ខ្ញុំ​ព្រះអង្គ​ ​(​ចូល​មកកាន់​សំណាក់​)​ ​នៃ​ពួកសប្បុរស​ ​(​ហេតុ​នោះ​)​ ​សត្តិ​គុម្ពៈ​និង​ខ្ញុំ​ ​មិន​វៀរចាក​ធម៌​(​១​)​ ​នោះ​ទេ​។​
​(​១​)​ ​ចោរ​ធម៌​ ​និង​ឥសិ​ធម៌​។​
ថយ | ទំព័រទី ១០០ | បន្ទាប់