​(​យើង​ប្រកប​)​ ​ដោយ​ធម៌​ ​មិន​ប្រកបដោយ​អធម៌​ទេ​ ​ព្រោះ​អធម៌​មិន​ពេញចិត្ត​ដល់​យើង​ឡើយ​ ​ម្នាល​សុ​ចីរ​តៈ​ ​ធម៌​ជាច​រិត​របស់​ព្រះរាជា​ ​ពួក​ជន​ត្រូវតែ​ធ្វើ​។​ ​នែ​ព្រាហ្មណ៍​ ​យើង​ដែល​ពួក​ជន​មិន​និន្ទា​ ​ក្នុង​លោក​នេះ​ ​ដោយ​អត្ថ​ ​និង​ធម៌​ណា​ផង​ ​មិន​និន្ទា​ក្នុង​បរលោក​ ​ដោយ​អត្ថ​ ​និង​ធម៌​ណា​ផង​ ​គប្បី​ដល់​នូវ​ឥស្សរិយយស​ ​ក្នុង​ទេវលោក​ ​និង​មនុស្សលោក​ ​ដោយ​អត្ថ​ ​និង​ធម៌​ណា​ផង​។​ ​នែ​ព្រាហ្មណ៍​ ​យើង​ប្រាថ្នា​ដើម្បី​ធ្វើ​នូវ​អត្ថ​ ​និង​ធម៌​នោះ​ៗ​ ​នែ​ព្រាហ្មណ៍​ ​អ្នក​ដែល​យើង​សួរ​ហើយ​ ​ចូរ​ប្រាប់​នូវ​អត្ថ​ ​និង​ធម៌​នោះ​។​
 [​៤៨២​]​ ​(​សុ​ចីរ​ត​ព្រាហ្មណ៍​ ​ក្រាបទូល​ថា​)​ ​បពិត្រ​ព្រះ​ខត្តិយ​រាជ​ ​ព្រះអង្គ​ប្រាថ្នា​ដើម្បី​ធ្វើ​នូវ​អត្ថ​ ​និង​ធម៌​ណា​ ​តែ​វៀរចាក​វិធុរ​ព្រាហ្មណ៍​ហើយ​ ​បុគ្គល​ដទៃ​ ​មិន​គួរ​នឹង​ប្រាប់​នូវ​អត្ថ​ ​និង​ធម៌​នោះ​បានទេ​។​
 ​[​៤៨៣​]​ ​(​ព្រះរាជា​…​)​ ​នែ​សុ​ចីរ​តៈ​ ​អ្នក​ចូរ​មកនេះ​ ​អ្នកឯង​ត្រូវ​យើង​ប្រើ​ទៅ​ ​អ្នក​ចូរ​ទៅកាន់​សំណាក់​នៃ​វិធុរ​ព្រាហ្មណ៍​ ​ចូរ​នាំ​យក​នូវ​ឆ្ពោ​រនៃ​មាស​នេះ​ទៅចុះ​ ​អ្នក​ចូរ​ឲ្យ​នូវ​ឆ្ពោ​រនៃ​មាស​នេះ​ ​ជា​គ្រឿងបូជា​ដល់​ការប្រៀនប្រដៅ​នូវ​អត្ថ​ ​និង​ធម៌​។​
 [​៤៨៤​]​ ​(​អភិ​សម្ពុទ្ធ​គាថា​)​ ​សុ​ចីរ​ត​ព្រាហ្មណ៍​ ​ជា​ភារ​ទ្វា​ជ​គោត្រ​នោះ​ ​បាន​ទៅកាន់​សំណាក់​នៃ​វិធុរ​ព្រាហ្មណ៍​ ​សុ​ចីរ​តៈ​ ​ជាម​ហា​ព្រាហ្មណ៍​ ​ក៏បាន​ឃើញ​វិធុរ​ព្រាហ្មណ៍​នោះ​ ​កំពុងតែ​បរិភោគ​ក្នុង​ផ្ទះ​របស់​ខ្លួន​។​
ថយ | ទំព័រទី ១៨១ | បន្ទាប់