បានជាភ័យមកដល់ខ្ញុំ អំពីចំណែកនៃអចេលនោះ ទើបខ្ញុំជាបុគ្គលមានប្រយោជន៍កន្លងហួស កំព្រា ហើយទួញយំ។ ជនណាសំគាល់នូវបុគ្គលថា មានចិត្តល្អ ប្រាប់នូវអាថ៌កំបាំងចំពោះជនមានត្រកូលដ៏អាក្រក់ ព្រោះទោសាគតិ ភយាគតិ ឬត្រេកអរដោយអំណាចរាគៈ ជននោះជាមនុស្សល្ងង់ ឈ្មោះថា ភ្លាត់ហើយដោយឥតសង្ស័យ។ ជនណាមានវាចាចេញទៅខាងក្រៅ រាប់ចូលក្នុងពួកអសប្បុរស កំចាយនូវពាក្យ (កំបាំងរបស់គេ) ក្នុងទីប្រជុំ អ្នកប្រាជ្ញទាំងឡាយ ហៅជននោះថា ជាអ្នកមានមាត់អាក្រក់ ដូចអាសីពិស បុគ្គលគប្បីថយចាកបុគ្គលបែបនោះឲ្យឆ្ងាយចេញអំពីចម្ងាយ។ យើងលះបង់នូវកាមទាំងពួង គឺបាយ ទឹក សំពត់ក្នុងដែនកាសី និងខ្លឹមចន្ទន៍ ពួកស្ត្រីជាទីគាប់ចិត្ត កម្រងផ្កា និងគ្រឿងប្រស់ព្រំ បពិត្រសុបណ្ណៈ យើងសូមដល់នូវលោក (ជាទីពឹង) ស្មើដោយជីវិត។
[៥១៧] (សុបណ្ណរាជសួរថា) ម្នាលនាគរាជ បណ្តាជនទាំង ៣ នាក់ ក្នុងទីនេះ តើសត្វណា គឺសមណៈ ឬគ្រុឌ ឬអ្នកឯងគួរដល់នូវសេចក្តីតិះដៀលបាន ក្នុងលោកនេះ ម្នាលបណ្ឌរកៈ (អ្នកឯងត្រូវខ្ញុំ) ចាប់បាន ព្រោះហេតុដូចម្តេច។
[៥១៧] (សុបណ្ណរាជសួរថា) ម្នាលនាគរាជ បណ្តាជនទាំង ៣ នាក់ ក្នុងទីនេះ តើសត្វណា គឺសមណៈ ឬគ្រុឌ ឬអ្នកឯងគួរដល់នូវសេចក្តីតិះដៀលបាន ក្នុងលោកនេះ ម្នាលបណ្ឌរកៈ (អ្នកឯងត្រូវខ្ញុំ) ចាប់បាន ព្រោះហេតុដូចម្តេច។