​ជន​ណា​ខ្ចប់​ខ្លឹម​ក្រស្នា​ដោយ​ស្លឹកឈើ​ ​សូម្បី​ស្លឹកឈើ​ ​ក៏​មាន​ក្លិនក្រអូប​ផ្សាយ​ចេញ​ ​ការ​គប់​រក​អ្នកប្រាជ្ញ​ ​(​របស់​ជន​នោះ​)​ ​ក៏​យ៉ាងនោះ​ដែរ​ ​ព្រោះហេតុនោះ​ ​បុគ្គល​ជា​អ្នកប្រាជ្ញ​ ​ដឹង​ច្បាស់​នូវ​បញ្ញា​ចាស់ទុំ​របស់​ខ្លួន​ ​ដូចជា​កញ្ចប់​ស្លឹកឈើ​ ​មិន​គួរ​គប់​រក​ពួក​អសប្បុរស​ ​គួរ​គប់​រកតែ​ពួកសប្បុរស​ ​(​ដ្បិត​)​ ​ពួក​អសប្បុរស​ ​តែង​នាំទៅ​នរក​ ​ពួកសប្បុរស​តែង​ផ្តល់​នូវ​សុគតិ​។​

​ចប់​ ​សត្តិ​គុម្ព​ជាតក​ ​ទី៧​។​


​ភល្លា​តិ​យ​ជាតក​ ​ទី៨​


 [​២៨២​]​ ​(​ព្រះមានព្រះភាគ​ត្រាស់​ថា​)​ ​ព្រះរាជា​ព្រះ​នាម​ភល្លា​តិយៈ​ ​បាន​លះបង់​នូវ​ដែន​ ​ហើយ​ត្រាច់​ចេញទៅ​កាន់​ទី​សម្លាប់​ម្រឹគ​ ​ព្រះអង្គ​បាន​យាង​ទៅដល់​ភ្នំ​ដ៏​ប្រសើរ​ឈ្មោះ​គន្ធមាទន៍​ ​មាន​ឈើ​ផ្ការីក​ស្គុះស្គាយ​ដ៏​ដេរដាស​ដោយ​ពួក​កិន្នរ​។​ ​ព្រះអង្គ​ប្រាថ្នា​ដើម្បី​ពោល​ពាក្យ​ ​(​នឹង​ពួក​កិន្នរ​)​ ​ទើប​ហាមឃាត់​ហ្វូង​ឆ្កែ​ ​ហើយ​ដាក់ចុះ​នូវ​ធ្នូ​ ​និង​បំពង់ព្រួញ​ ​រួច​ចូល​ទៅត្រង់​កន្លែង​ដែល​ពួក​កិន្នរ​ឋិតនៅ​។​ ​(​ព្រះរាជា​សួរ​ថា​)​ ​កាល​កន្លង​ហេមន្តរដូវ​ទៅ​ហើយ​ ​ម្តេច​ឡើយ​អ្នក​ទាំងឡាយ​ឋិតនៅ​ក្នុង​ទីនេះ​ ​ប្រឹក្សា​គ្នា​រឿយ​ៗ​ ​ប្រប​ឆ្នេរ​ស្ទឹង​ហេមវតី​ ​
ថយ | ទំព័រទី ១០២ | បន្ទាប់