​[​៦៤៧​]​ ​(​អាឡារតាបស​…​)​ ​ពួក​ជន​ណា​ ​មាន​ប្រាជ្ញា​ ​ជា​ពហុស្សូត​ ​ជា​អ្នក​គិត​នូវ​ហេតុ​ដ៏​ច្រើន​ ​ពួក​ជន​នោះ​ ​បុគ្គល​គប្បី​សេពគប់​ ​បពិត្រ​ព្រះរាជា​ ​ព្រះអង្គ​ទ្រង់ព្រះ​សណ្តាប់​ពាក្យ​របស់​អាត្មាភាព​ ​និង​នាគ​ហើយ​ ​សូម​ព្រះអង្គ​ធ្វើបុណ្យ​ឲ្យ​ច្រើន​។​

​ចប់​ ​សង្ខ​បាល​ជាតក​ ​ទី៤​។​


​ចុល្ល​សុត​សោម​ជាតក​ ​ទី៥​


 [​៦៤៨​]​ ​(​ព្រះបាទ​សុត​សោម​ ​ត្រាស់​ថា​)​ ​ខ្ញុំ​ប្រាប់​អ្នក​និគម​ ​មិត្រ​អាមាត្យ​ ​និង​បរិស័ទ​ឲ្យដឹង​ថា​ ​ស្កូវ​កើត​លើ​ក្បាល​ហើយ​ ​ឥឡូវនេះ​ ​ខ្ញុំ​ពេញចិត្ត​នឹង​បព្វជ្ជា​។​ ​
 ​[​៦៤៩​]​ ​(​អាមាត្យ​ម្នាក់​ ​ក្រាបទូល​ថា​)​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ព្រះ​ឱង្ការ​ ​មិន​ចំរើន​ដល់​ទូលព្រះបង្គំជាខ្ញុំ​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ព្រះអង្គ​ហាក់ដូចជា​ញ៉ាំង​កូនសរ​ ​ឲ្យ​ប្រហារ​ត្រង់​ដើមទ្រូង​របស់​ទូលព្រះបង្គំជាខ្ញុំ​ ​ចុះ​ស្រីស្នំ​របស់​ព្រះអង្គ​ចំនួន​ ​៧០០​ ​នាក់​ ​ស្រីស្នំ​របស់​ព្រះអង្គ​ទាំងនោះ​ ​នឹង​ទៅជា​ដូចម្តេច​។​
 [​៦៥០​]​ ​(​ព្រះរាជា​…​)​ ​ស្រី​ស្នំ​ក្មេង​ៗ​ ​ទាំងនេះ​ ​នឹង​ប្រាកដ​ ​(​តាម​អំពើ​របស់​ខ្លួន​ៗ​)​ ​ឬក៏​ស្រីស្នំ​ទាំងនោះ​ ​នឹង​ទៅ​រក​ស្តេច​ដទៃ​ ​ឯខ្ញុំ​ប្រាថ្នា​ឋានសួគ៌​ ​ព្រោះហេតុនោះ​ ​ខ្ញុំ​នឹង​បួស​។​
ថយ | ទំព័រទី ២៦៣ | បន្ទាប់