​បើ​អ្នក​ឃើញ​នូវ​ព្រហ្មចារី​ ​(​នោះ​ទៀត​)​ ​បើ​អ្នកចរចា​ជាមួយនឹង​ព្រហ្មចារី​ ​(​នោះ​ទៀត​)​ ​អ្នក​នឹង​បំផ្លាញ​នូវ​ត​បោ​គុណ​នេះ​យ៉ាង​ឆាប់​មិនខាន​ ​ដូចជា​សន្ទូង​ដ៏​ល្អ​បរិបូណ៌​ ​ដែល​ទឹកធំ​បំផ្លាញ​ដូច្នោះ​។​ ​បើ​អ្នក​នឹង​ឃើញ​នូវ​ព្រហ្មចារី​ ​(​នោះ​)​ ​ទៀត​ ​បើ​អ្នកចរចា​ជាមួយនឹង​ព្រហ្មចារី​ ​(​នោះ​)​ ​ទៀត​ ​អ្នក​នឹង​បំផ្លាញ​នូវ​តេជះ​របស់​សមណៈ​នេះ​យ៉ាង​ឆាប់​មិនខាន​ ​ដូចជា​សន្ទូង​ល្អ​បរិបូណ៌​ ​ដែល​ទឹកធំ​បំផ្លាញ​ដូច្នោះ​។​ ​នែកូន​ ​ភូត​ទាំងឡាយ​នេះ​ ​តែង​ត្រាច់​ទៅ​ក្នុង​មនុស្សលោក​ ​ដោយ​បែបភាព​នៃ​រូប​ផ្សេង​ៗ​ ​ជន​អ្នកមាន​ប្រាជ្ញា​ ​មិន​ត្រូវ​គប់​រក​នឹង​ភូត​ទាំងឡាយ​នោះ​ឡើយ​ ​បុគ្គល​ជា​អ្នក​ប្រព្រឹត្ត​ធម៌​ដ៏​ប្រសើរ​ ​តែង​វិនាស​ទៅ​ ​(​ព្រោះ​ដល់​)​ ​នូវ​ការ​ជាប់​ចំពាក់​ ​(​នឹង​ភូត​បែប​នោះ​ឯង​)​។​

​ចប់​ ​ន​ឡិនិ​កា​ជាតក​ ​ទី១​។​


​ឧម្មា​ទន្តី​ជាតក​ ​ទី២​


 [​២០​]​ ​(​ព្រះបាទ​សិវិ​ ​ត្រាស់​សួរ​សារថី​ថា​)​ ​ហៃ​សុ​នន្ទៈ​ ​នេះ​ជាទី​លំនៅ​របស់​នរណា​ហ្ន៎​ ​ដែល​ព័ន្ធព័ទ្ធ​ដោយ​កំពែង​ ​ធ្វើ​ដោយ​ឥដ្ឋ​ពណ៌ក្រហម​ ​ស្រ្តី​អ្វី​ប្រាកដ​ដូច​អណ្តាត​ភ្លើង​ ​ក្នុង​ទី​ឆ្ងាយ​ ​ឬដូច​ជា​អណ្តាត​ភ្លើង​ ​ឰដ៏​អាកាស​លើកំពូល​ភ្នំ​។​ ​
ថយ | ទំព័រទី ១៤ | បន្ទាប់