ផ្លូវ​ដើរ​នេះ​ចុះ​តែ​ជើង​មួយ បុគ្គល​ដើរទៅ​ត្រង់​អាស្រម ដល់ទៅ​ទីនោះ​ហើយ​ ក៏​មិនបាន​សម្រេ​ក គំលាន និង​សេចក្តី​អផ្សុក​ឡើ​យ។ ជា​អាស្រម​ដែល​ព្រះបាទ​វេស្សន្តរ​គង់នៅ ព្រមទាំង​ព្រះរាជបុត្រ​ និង​ព្រះរាជ​ទេពី ព្រះអង្គ​ទ្រទ្រង់​ភេទ​បុព្វជិត​ដ៏​ប្រសើរ មាន​ទំ​ពក់ និង​វែក​សម្រាប់​បូជា​ភ្លើង និង​សក់កណ្តាញ់​ ទ្រង់​ស្បែក​ខ្លា ផ្ទំ​ផ្ទាល់​ផែនដី នម​ស្កា​រភ្លើង។
 [៣២៤​] (អភិ​សម្ពុទ្ធ​គាថា​) ជូជក​ជា​ផៅពង្ស​នៃ​ព្រហ្ម​ ឮពាក្យ​នេះ​ហើយ ក៏​ធ្វើ​ប្រទក្សិណ​ឥសី មានចិត្ត​ត្រេកអរ ក៏​ដើរចេញ​ទៅ​សំដៅ​ទៅ​អាស្រម​ដែល​ព្រះបាទ​វេស្សន្តរ​គង់នៅ។

ចប់ មហា​វន​វណ្ណនា។


 [៣២៥​] (ព្រះ​វេស្សន្តរ​…) ហៃ​បាជាលី​ អ្នក​ចូរ​ក្រោកឈរ​ឡើង​ (ដំណើរ​មក​របស់​ស្មូម​) ប្រាកដ​ដូចជា​ដំណើរ​មក​អំពី​មុន​ ៗ បិតា​មើលទៅ​ឃើញ​ដូចជា​ព្រាហ្មណ៍ សេចក្តី​រីករាយ​ក៏​មក​ស្រោចស្រព​លើ​បិតា។
 [៣២៦​] (ជាលី​កុមារ​…) បពិត្រ​ព្រះវរបិតា​ ខ្ញុំ​រមិលមើល​ទៅ​ឃើញប្រាកដ​ដូចជា​ព្រាហ្មណ៍ ដូចជា​មាន​អ្នកដំណើរ​មក និង​ជា​ភ្ញៀវ​របស់​យើង។
 [៣២៧​] (ជូជក​…) ព្រះអង្គ​បាន​សេចក្តី​សុខសប្បាយ​ទេ​ឬ ព្រះអង្គ​មិន​មាន​រោគាពាធ​ទេ​ឬ ព្រះអង្គ​ចិញ្ចឹមជីវិត​ដោយ​ការស្វែងរក​ (ស្រួល​) ទេឬ​ មើម​ឈើ និង​ផ្លែឈើ​មាន​ច្រើន​ឬ។
ថយ | ទំព័រទី ១៦១ | បន្ទាប់