[៦៥] មុនិ កំណត់ដឹងសញ្ញាហើយ គប្បីឆ្លងឱឃៈបាន ជាអ្នកមិនប្រឡាក់ក្នុងសេចក្តីហួងហែងទាំងឡាយ ជាអ្នកមានព្រួញដកឡើងហើយ ប្រព្រឹត្តមិនប្រហែស មិនបា្រថ្នានូវលោកនេះ និងលោកដទៃ។
[៦៦] អធិប្បាយពាក្យថា កំណត់ដឹងសញ្ញាហើយ គប្បីឆ្លងឱឃៈបាន ត្រង់ពាក្យថា សញ្ញា បានដល់កាមសញ្ញា ព្យាបាទសញ្ញា វិហឹសាសញ្ញា នេក្ខម្មសញ្ញា អព្យាបាទសញ្ញា អវិហឹសាសញ្ញា រូបសញ្ញា សទ្ទសញ្ញា គន្ធសញ្ញា រសសញ្ញា ផោដ្ឋព្វសញ្ញា ធម្មសញ្ញា សេចក្តីសំគាល់អាការនៃសេចក្តីសំគាល់ ភាពនៃអារម្មណ៍ដែលបុគ្គលសំគាល់ណា មានសភាពយ៉ាងនេះ នេះលោកហៅថា សញ្ញា។ ពាក្យថា កំណត់ដឹងនូវសញ្ញា គឺកំណត់ដឹងនូវសញ្ញា ដោយបរិញ្ញា ៣ គឺ ញាតបរិញ្ញា ១ តិរណបរិញ្ញា ១ បហានបរិញ្ញា ១។
ញាតបរិញ្ញា តើដូចម្តេច។ ភិក្ខុដឹងនូវសញ្ញា គឺដឹង ឃើញថា នេះកាមសញ្ញា នេះព្យាបាទសញ្ញា នេះវិហឹសាសញ្ញា នេះនេក្ខម្មសញ្ញា នេះអព្យាបាទសញ្ញា នេះអវិហឹសាសញ្ញា នេះរូបសញ្ញា នេះសទ្ទសញ្ញា នេះគន្ធសញ្ញា នេះរសសញ្ញា នេះផោដ្ឋព្វសញ្ញា