ដោយកិរិយាសង្កត់សង្កិន កាលឃើញថា កាមទាំងឡាយ មានឧបមាដូចក្បាលពស់វែក ដោយសេចក្តីថា ប្រកបដោយភ័យចំពោះមុខ ឈ្មោះថា វៀរកាម ដោយកិរិយាសង្កត់សង្កិន កាលឃើញថា កាមទាំងឡាយ មានឧបមាដូចគំនរភ្លើង ដោយសេចក្តីថា ក្តៅ រោលរាលដោយភ្លើងធំ ឈ្មោះថា វៀរកាម ដោយកិរិយាសង្កត់សង្កិន។ បុគ្គលកំពុងចំរើនពុទ្ធានុស្សតិក្តី ឈ្មោះថា វៀរកាម ដោយកិរិយាសង្កត់សង្កិន កំពុងចំរើនធម្មានុស្សតិក្តី កំពុងចំរើនសង្ឃានុស្សតិក្តី កំពុងចំរើនសីលានុស្សតិក្តី កំពុងចំរើនចាគានុស្សតិក្តី កំពុងចំរើនទេវតានុស្សតិក្តី កំពុងចំរើនអានាបានុស្សតិក្តី កំពុងចំរើនមរណានុស្សតិក្តី កំពុងចំរើនកាយគតាសតិក្តី កំពុងចំរើនឧបសមានុស្សតិក្តី ឈ្មោះថា វៀរកាមដោយកិរិយាសង្កត់សង្កិន។ បុគ្គលកំពុងចំរើនបឋមជ្ឈានក្តី ឈ្មោះថា វៀរកាមដោយកិរិយាសង្កត់សង្កិន។ កំពុងចំរើនទុតិយជ្ឈានក្តី កំពុងចំរើនតតិយជ្ឈានក្តី កំពុងចំរើនចតុត្ថជ្ឈានក្តី កំពុងចំរើនអាកាសានញ្ចាយតនសមាបត្តិក្តី កំពុងចំរើនវិញ្ញាណញ្ចាយតនសមាបត្តិក្តី កំពុងចំរើនអាកិញ្ចញ្ញាយតនសមាបត្តិក្តី កំពុងចំរើននេវសញ្ញានាសញ្ញាយតនសមាបត្តិក្តី ឈ្មោះថា វៀរកាម ដោយកិរិយាសង្កត់សង្កិន។