ធ្វើឲ្យខ្ពស់ ឲ្យប្រសើរ ឲ្យវិសេស ឲ្យជាប្រធាន ឲ្យឧត្តម ឲ្យថ្លៃថ្លាដោយខ្លួនឯង បុគ្គលរមែងធ្វើនូវទិដ្ឋិឲ្យគ្រប់គ្រាន់ ធ្វើឲ្យបរិបូណ៌ ធ្វើមិនឲ្យខ្វះខាត ធ្វើឲ្យខ្ពស់ ឲ្យប្រសើរ ឲ្យវិសេស ឲ្យជាប្រធាន ឲ្យឧត្តម ឲ្យថ្លៃថ្លាដោយខ្លួនឯងថា សាស្តានេះ ជាសព្វញ្ញូ ធ្វើនូវទិដ្ឋិឲ្យគ្រប់គ្រាន់ ធ្វើឲ្យបរិបូណ៌ ធ្វើឲ្យមិនខ្វះខាត ធ្វើឲ្យខ្ពស់ ឲ្យប្រសើរ ឲ្យវិសេស ឲ្យជាប្រធាន ឲ្យឧត្តម ឲ្យថ្លៃថ្លា រមែងញុំាងទិដ្ឋិឲ្យកើត ឲ្យកើតព្រម ឲ្យកើតឡើង ឲ្យកើតបា្រកដ ដោយខ្លួនឯងថា នេះជាធម៌ដែលខ្លួនសំដែងល្អហើយ នេះជាគណៈប្រតិបត្តិល្អហើយ នេះជាទិដ្ឋិដ៏ប្រសើរ នេះជាបដិបទាដែលបញ្ញត្តល្អហើយ នេះជាមគ្គ ជាឧបាយស្រោចស្រង់សត្វ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលធ្វើនូវទិដិ្ឋទាំងឡាយ ឲ្យគ្រប់គ្រាន់ដោយខ្លួនឯង។
[៧៩] ពាក្យថា បុគ្គលដឹងយ៉ាងណា តែងពោលយ៉ាងនោះ គឺបុគ្គលដឹងយ៉ាងណា តែងពោល សំដែង បរិយាយ បំភ្លឺ និយាយបញ្ចេញយ៉ាងនោះ។ បុគ្គលដឹងយ៉ាងណាថា លោកទៀងទាត់ ការឃើញនេះឯង ជាការពិត ការឃើញដទៃ ជាមោឃៈ ដូច្នេះ គប្បីពោលសំដែង និយាយ បំភ្លឺ និយាយបញ្ចេញយ៉ាងនោះ។ បុគ្គលដឹងយ៉ាងណាថា លោកមិនទៀងទាត់។បេ។ សត្វស្លាប់ទៅកើតទៀត ក៏មិនមែន មិនមែនកើតទៀត ក៏មិនមែន ការឃើញនេះឯង ជាការពិត