ការ​កាន់​យក​ដោយ​ប្រពៃ ដោយ​វី​រិយៈ​មាន​សភាព​យ៉ាងនេះ ក៏​លោក​ហៅថា វត្ត មិនមែន​សីល។ បុគ្គល​ផ្គង​ចិត្ត តម្កល់ចិត្ត​ថា អាត្មាអញ​នឹង​នាំមក​ ប្រមូល​មក សម្រេច ពាល់ត្រូវ ធ្វើឲ្យ​ជាក់ច្បាស់ នូវ​អរិយធម៌​ក្នុង​បុព្វណ្ហសម័យ​នេះឯង​ ការ​កាន់​យក​ដោយ​ប្រពៃ ដោយ​វី​រិយៈ​មាន​សភាព​យ៉ាងនេះ ក៏​លោក​ហៅថា​ វត្ត មិនមែន​សីល។ បុគ្គល​ផ្គង​ចិត្ត តម្កល់ចិត្ត​ថា​ អាត្មាអញ​នឹង​នាំមក ប្រមូល​មក សម្រេច ពាល់ត្រូវ ធើ្វ​ឲ្យ​ជាក់ច្បាស់ នូវ​អរិយធម៌​ ក្នុង​សម័យ​ថ្ងៃត្រង់​នេះឯង ក្នុង​សម័យ​ថ្ងៃរសៀល ក្នុង​វេលា​មុន​ភត្ត ក្នុង​វេលា​ក្រោយ​ភត្ត​ ក្នុង​យាម​ជា​ខាងដើម ក្នុង​យាម​ជា​កណ្តាល ក្នុង​យាម​ជាទីបំផុត ក្នុង​កាល​ខាង​រនោច​ ក្នុង​កាល​ខាង​ខ្នើត ក្នុង​វស្សានរដូវ ក្នុង​ហេមន្តរដូវ​ ក្នុង​គិម្ហរដូវ ក្នុង​ចំណែក​នៃ​វ័យ​ជា​ខាងដើម ក្នុង​ចំណែក​នៃ​វ័យ​ជា​កណ្តាល ក្នុង​ចំណែក​នៃ​វ័យ​ជាទីបំផុត​ ការ​កាន់​យក​ដោយ​ប្រពៃ ដោយ​វី​រិយៈ​មាន​សភាព​យ៉ាងនេះ​ ក៏​លោក​ហៅថា វត្ត មិនមែន​សីល។ ពាក្យ​ថា ជន គឺ​សត្វ​ នរៈ មាណព បុរស បុគ្គល សត្វ​មានជីវិត សត្វ​មាន​ជាតិ សត្វ​មាន​ជរា សត្វ​ទៅ​ដោយ​ឥន្ទ្រិ​យ សត្វ​កើតអំពី​មនុស្ស​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ជន​ណា (ដែលគេ​មិនបាន​សាកសួរ​) នូវ​សីល និង​វត្ត​របស់​ខ្លួន។
ថយ | ទំព័រទី ១២៥ | បន្ទាប់