ធម៌ទាំងឡាយ ដែលបុគ្គលណា សម្រេចហើយ តាក់តែងហើយ ធ្វើឲ្យតាំងនៅក្នុងខាងមុខហើយ ជាធម៌មិនផូរផង់ បុគ្គលនោះ រមែងឃើញនូវអានិសង្សណាក្នុងខ្លួន រមែងអាស្រ័យនូវអានិសង្សនោះ និងសេចក្តីស្ងប់ អាស្រ័យនូវការកំរើក។
[៩៥] ការជាប់ចំពាក់ គឺទិដ្ឋិ និងការជ្រើសរើស ក្នុងធម៌ទាំងឡាយ ហើយប្រកាន់ បុគ្គលមិនងាយប្រព្រឹត្តកន្លងបានទេ ព្រោះហេតុនោះ ទើបជនរមែងលះបង់ផង ប្រកាន់ផងនូវធម៌ ក្នុងការជាប់ចំពាក់ទាំងនោះ។
[៩៥] ការជាប់ចំពាក់ គឺទិដ្ឋិ និងការជ្រើសរើស ក្នុងធម៌ទាំងឡាយ ហើយប្រកាន់ បុគ្គលមិនងាយប្រព្រឹត្តកន្លងបានទេ ព្រោះហេតុនោះ ទើបជនរមែងលះបង់ផង ប្រកាន់ផងនូវធម៌ ក្នុងការជាប់ចំពាក់ទាំងនោះ។
[៩៦] អធិប្បាយពាក្យថា ការជាប់ចំពាក់ គឺទិដ្ឋិ បុគ្គលមិនងាយប្រព្រឹត្តកន្លងបានទេ ត្រង់ពាក្យថា ការជាប់ចំពាក់គឺទិដ្ឋិ បានដល់ការចុះចិត្តស៊ប់ ការស្ទាបអង្អែល ការជាប់ចំពាក់គឺទិដ្ឋិថា លោកទៀង ការឃើញនេះឯងជាការពិត ការឃើញដទៃជាមោឃៈ ការចុះចិត្តស៊ប់ ការស្ទាបអង្អែល ការជាប់ចំពាក់គឺទិដ្ឋិថា លោកមិនទៀង លោកមានទីបំផុត លោកមិនមានទីបំផុត ជីវិតនោះ សរីរៈនោះ ជីវិតដទៃ សរីរៈដទៃ សត្វស្លាប់ទៅ កើតទៀតក៏មាន សត្វសា្លប់ទៅ មិនកើតទៀតក៏មាន សត្វស្លាប់ទៅ កើតទៀតផង មិនកើតទៀតផង សត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន ការឃើញនេះឯងជាការពិត