បុគ្គលកំចាត់បង់ លាង លាងដោយល្អ លាងជំរះហើយ។ រាគៈ បុគ្គលកំចាត់បង់ លាង លាងដោយល្អ លាងជំរះហើយ។ ទោសៈ មោហៈ កោធៈ ឧបនាហៈ មក្ខៈ បឡាសៈ ឥស្សា មច្ឆរិយៈ មាយា សាថេយ្យៈ ថម្ភៈ សារម្ភៈ មានះ អតិមានះ មទៈ បមាទៈ កិលេសទាំងអស់ ទុច្ចរិតទាំងអស់ សេចក្តីក្រវល់ក្រវាយទាំងអស់ សេចក្តីអន្ទះអន្ទែងទាំងអស់ សេចក្តីក្តៅក្រហាយទាំងអស់ ការតាក់តែងនូវអកុសលទាំងអស់ បុគ្គលកំចាត់បង់ លាង លាងដោយល្អ លាងជំរះហើយ។ ព្រោះហេតុនោះ បញ្ញា លោកហៅថា បា្រជ្ញាកំចាត់។ មួយទៀត មិច្ឆាទិដ្ឋិ បុគ្គលកំចាត់បង់ លាង លាងដោយល្អ លាងជំរះហើយ ដោយសម្មាទិដ្ឋិ។ មិច្ឆាសង្កប្បៈ បុគ្គលកំចាត់បង់ លាង លាងដោយល្អ លាងជំរះហើយ ដោយសម្មាសង្កប្បៈ។ មិច្ឆាវាចា បុគ្គលកំចាត់បង់ ដោយសម្មាវាចា។ មិច្ឆាកម្មន្តៈ បុគ្គលកំចាត់បង់ ដោយសម្មាកម្មន្តៈ។ មិច្ឆាអាជីវៈ បុគ្គលកំចាត់បង់ ដោយសម្មាអាជីវៈ។ មិច្ឆាវាយាមៈ បុគ្គលកំចាត់បង់ដោយសម្មាវាយាមៈ។ មិច្ឆាសតិ បុគ្គល កំចាត់បង់ដោយសម្មាសតិ។ មិច្ឆាសមាធិ បុគ្គល កំចាត់បង់ ដោយសម្មាសមាធិ។ មិច្ឆាញាណៈ បុគ្គលកំចាត់បង់ដោយសម្មាញាណៈ។