មាយា ភាពនៃមាយា ការនិយាយលើស ការបញ្ឆោត ការបោកបា្រស ការលាក់កំនួច ការលួចគំនិត ការលាក់ពុត ការលាក់ទោសខ្លួន ការបិទបាំងមារយាទ ការបិទបាំងជិតស្និទ្ធ អំពើមិនរាក់ អំពើមិនបា្រកដ ការបំបាំងទោសដោយស្រួល កិរិយាអាក្រក់ណា មានសភាពយ៉ាងនេះ នេះលោកហៅថា មាយា។
ពាក្យថា មានះ អធិប្បាយថា មានះ ដោយចំណែកមួយ គឺការក្រអឺតក្រអោងនៃចិត្ត។ មានះដោយចំណែក ២ គឺសេចក្តីប្រកាន់ដោយការលើកខ្លួន សេចក្តីប្រកាន់ដោយការបន្តុះបង្អាប់អ្នកដទៃ។ មានះដោយចំណែក ៣ គឺការប្រកាន់ថា អញជាមនុស្សប្រសើរ ការប្រកាន់ថា អញជាមនុស្សស្មើ ការប្រកាន់ថា អញជាមនុស្សថោកទាប។ មានះដោយចំណែក ៤ គឺបុគ្គលញុំាងមានះឲ្យកើត ព្រោះលាភ ញុំាងមានះឲ្យកើត ព្រោះយស ញុំាងមានះឲ្យកើត ព្រោះបសំសា ញុំាងមានះឲ្យកើត ព្រោះសុខ។ មានះដោយចំណែក ៥ គឺបុគ្គលញុំាងមានះឲ្យកើតថា អញជាអ្នកបានរូបទាំងឡាយ ជាទីគាប់ចិត្ត ញុំាងមានះឲ្យកើតថា អញជាអ្នកបានសំឡេង ក្លិន រស ផ្សព្វទាំងឡាយ ជាទីគាប់ចិត្ត។ មានះដោយចំណែក ៦ គឺបុគ្គលញុំាងមានះឲ្យកើត ព្រោះការបរិបូរដោយចក្ខុ ញុំាងមានះឲ្យកើត ព្រោះការបរិបូរដោយសោតៈ ញុំាងមានះឲ្យកើត ព្រោះការបរិបូរដោយឃានៈ